ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាស «ជ័យជម្នះធំធេង» ក្រោយ ត្រាំ ព្រមឈប់បាញ់ ២សប្តាហ៍
ប្រទេសអ៊ីរ៉ង់បានប្រកាសពីជ័យជម្នះយ៉ាងធំធេង បន្ទាប់ពីសហរដ្ឋអាមេរិក យល់ព្រមឈប់បាញ់រយៈពេល២សប្តាហ៍ ហើយថា ទីក្រុងវ៉ាស៊ីនតោន យល់ព្រមជាគោលការណ៍ទទួលយកសំណើ១០ចំណុចរបស់ខ្លួន។

តាមការផ្សាយរបស់ Hindustan Times, ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៃប្រទេសអ៊ីរ៉ង់ (SNSCI) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ថា៖ «ចាប់តាំងពីប្រធានាធិបតី ត្រាំ យល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់មក ទីក្រុងតេហេរ៉ង់បានហៅលទ្ធផលនេះថាជាជ័យជម្នះដ៏ធំធេង ហើយវាជាបរាជ័យយ៉ាងអាម៉ាស់សម្រាប់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមអយុត្តិធម៌ ខុសច្បាប់ និងជាឧក្រិដ្ឋកម្មប្រឆាំងប្រជាជាតិអ៊ីរ៉ង់»។
SNSCI បញ្ជាក់ថា អ៊ីរ៉ង់សម្រេចបាននូវគោលដៅស្ទើរតែទាំងអស់នៅក្នុងសង្រ្គាមនេះ ហើយថាភាគីសត្រូវកំពុងប្រឈមមុខនឹងបរាជ័យជាប្រវត្តិសាស្ត្រ។
មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលើបទឈប់បាញ់រយៈពេល២សប្តាហ៍ ជាមួយអ៊ីរ៉ង់ ហើយក៏កំពុងពិនិត្យលើសំណើរ១០ចំណុចរបស់ទីក្រុងតេហេរ៉ង់ដែរ ដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា) ប្រមុខសេតវិមានសរសេរថា៖ «ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះនឹងក្លាយជា បទឈប់បាញ់ ពីភាគីទាំងសងខាង!។ កិច្ចព្រមព្រៀងនេះគឺផ្អែកលើការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងសេនាប្រមុខ Asim Munir»។
ក្រោយមក ទីក្រុងតេហេរ៉ង់ ក៏ឯកភាពបើកច្រកសមុទ្រ Hormuz ធ្វើឲ្យតម្លៃប្រេងជាសកល ធ្លាក់ចុះមកវិញ ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ប្រកាសថា ក្នុងរយៈពេល២សប្តាហ៍ ច្រកនេះនឹងបើកសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព ប៉ុន្តែបើមានការវាយប្រហារជាបន្ត នោះច្រកនេះនឹងបិទវិញដដែល។
ដំណឹងនៃបទឈប់បាញ់និងការបើកច្រកនេះ ធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះខ្លាំង ពោលគឺតម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ៥,៨% មកនៅត្រឹម ១០៣.៤២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងជួញដូរនៅសហរដ្ឋអាមេរិក ធ្លាក់ចុះជិត ៨,៥% មកនៅត្រឹម ១០៣.២៥ ដុល្លារ ចំណែកតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះជាង ១៥% នៅក្នុងការជួញដូរក្រៅម៉ោង មកនៅត្រឹមតិចជាង ៩៥ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


