កូវីដ-១៩
ត្រឹម៣ថ្ងៃការចាក់វ៉ាក់សាំងនៅតំបន់ក្រហមជាង ១ សែននាក់
គិតត្រឹមថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងជូនអ្នករស់នៅតំបន់ក្រហម បានចំនួនជាង ១សែននាក់ (១០០,៣៥៧)។
ទិន្នន័យពីក្រុមការងារសុខាភិបាលបង្ហាញថា ប្រជាជនបានចាក់វ៉ាក់សាំងរួចហើយសរុបចំនួន ១,៤៦៥,៩៨៥ ដែលជាការចាក់លើកទី១ ខណៈដែលដំណើរការចាក់លើកទី២ចំនួន សរុបចំនួន ១,០០៣,៨៣៧។

ក្រសួងការពារជាតិ បានផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី ១ ដើមខែឧសភានេះ តាមការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យកងទ័ពចាក់វ៉ាក់សាំងស្រោចនៅតំបន់ក្រហមក្នុងខណ្ឌទាំង៤នៅរាជធានីភ្នំពេញ បន្ទាប់ពីស្ថានភាពឆ្លងរីករាលដាលក្នុងសហគមនៅបន្តកើនឡើងជារៀងរាល់ថ្ងៃ។
ទីតាំងចាក់វ៉ាក់សាំងរួមមាន ខណ្ឌមានជ័យ ១ ស្ថិតនៅក្នុង សាលាបឋមសិក្សាស្ទឹងមានជ័យ (សង្កាត់ស្ទឹងមានជ័យ២)
សាលាបឋមសិក្សាសឡា (សង្កាត់ស្ទឹងមានជ័យ១) និងផ្សារបុរីលឹមឈាងហាក់ (សង្កាត់ស្ទឹងមានជ័យ៣)។ ចំណែកឯខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងសាលាបឋមសិក្សាគោកបញ្ជាន់ (សង្កាត់ចោមចៅ២) រោងចក្រសាន់តិច SUNTEX (សង្កាត់ចោមចៅ១) និងទីបញ្ជាការកងពល (សង្កាត់ចោមចៅ៣)។

ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៩៣៨ នាក់ទៀត និងមានឣ្នកជាសះស្បើយ ចំនួន ៣៦១នាក់។ នេះជាកំណត់ត្រាធ្ងន់ធ្ងរបំផុតរបស់ប្រទេសកម្ពុជា ដែលមានតួលេខអ្នកឆ្លងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំនេះ។
ក្រុងភ្នំពេញនៅតែបន្តស្ថានភាពផុយស្រួយមានអ្នកឆ្លងថ្មី ៦០៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោង។ ចំនួនអ្នកឆ្លងកំពុងសម្រាកកើនពេញមន្ទីរពេទ្យដែលចេះតែកើនឡើងឥតឈប់ ធ្វើឲ្យមន្ទីរពេទ្យនិងមណ្ឌលព្យាបាលកំពុងប្រឈមខ្វះគ្រែសម្រាប់អ្នកជំងឺ៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


