ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុក៧៤នាក់លង់ទឹកស្លាប់ក្នុងប្រទេស លីប៊ី
អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បាននិយាយថា ជនចំណាកស្រុកចំនួន៧៤នាក់បានស្លាប់នៅក្នុងការលិចទូកកាលពីថ្ងៃព្រហស្បតិ៍ជិតឆ្នេរនៃទីក្រុង Khums ក្នុងប្រទេសលីប៊ី។
IOM បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា “ទូកនោះមានផ្ទុកមនុស្សជាង១២០នាក់ដោយក្នុងនោះក៏មានស្ត្រីនិងកុមារផងដែរ។ អ្នកនៅរស់រានមានជីវិតចំនួន៤៧នាក់ត្រូវបានឆ្មាំសមុទ្រនិងអ្នកនេសាទនាំយកមកគោកហើយសាកសព៣១នាក់ត្រូវបានស្រង់ចេញពីទឹកខណៈការស្វែងរកជនរងគ្រោះកំពុងបន្ត”។

IOM និយាយថា ចាប់តាំងពីថ្ងៃអង្គារមក មនុស្សយ៉ាងតិច១៩នាក់រួមទាំងកុមារ២នាក់ផងដែរបានលង់ទឹកស្លាប់បន្ទាប់ពីទូក២គ្រឿងបានលិចនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេខណៈអង្គការក្រៅរដ្ឋាភិបាល Open Arms បានជួយសង្គ្រោះមនុស្សជាង២០០នាក់នៅក្នុងប្រតិបត្តិការចំនួន៣។
នៅក្នុងខែតុលា ជនចំណាកស្រុកចំនួន១៤០នាក់បានលង់ទឹកស្លាប់នៅឯឆ្នេរសមុទ្រសេណេហ្គាល់ដែលកាលនោះ IOM បានហៅថាជាការលិចទូកដែលសម្លាប់មនុស្សច្រើនបំផុតក្នុងឆ្នាំនេះ។

ទីភ្នាក់ងារជនអន្តោប្រវេសន៍ UN បាននិយាយថា ទូកដឹកមនុស្សប្រហែល២០០នាក់បានធ្វើដំណើរទៅកោះ Canary របស់ប្រទេសអេស្ប៉ាញហើយវាបានឆាបឆេះបន្ទាប់ពីចាកចេញពីទីក្រុងឆ្នេរសមុទ្រ Mbour ភាគខាងលិចប្រទេសសេណេហ្គាល់មុនពេលលិចនៅជិតកោះ Saint-Louis ឆ្នេរភាគពាយព្យប្រទេសនេះ។
យោងតាម IOM បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ មនុស្សយ៉ាងតិច៩០០នាក់បានលង់ទឹកស្លាប់ក្នុងសមុទ្រមេឌីទែរ៉ាណេខណៈព្យាយាមទៅដល់ច្រាំងអឺរ៉ុប៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


