សុខភាព
កុំមើលស្រាលលើ ជំងឺរលាកលំពែងស្រួចស្រាវ អាចវិវត្តន៍ទៅធ្ងន់ធ្ងរដល់អាយុជីវិត!
រលាកលំពែងបណ្តាលឲ្យសាច់លំពែងហើម ឬ រហូតឲ្យសាច់លំពែងហើមរលួយ និងចេញឈាមដែលជាទម្រង់មួយធ្ងន់ធ្ងរ។
១) មុខងារលំពែង៖
– ជួយរំលាយអាហារ (ទ្រីបស៊ីន)
– ជួយរក្សាលំនឹងជាតិស្ករនៅក្នុងឈាម (អ័រម៉ូនគ្លុយកាហ្គុង និងអាំងស៊ុយលីន)
– បញ្ចេញជាតិទឹក និងពពួកអ៊ីយ៉ុងមួយចំនួនសម្រាប់តម្រូវការខ្លួនមនុស្សយើង
២) មូលហេតុ៖
– មូលហេតុសំខាន់មាន ២ ដែលបណ្តាលឲ្យរលាកលំពែង
• ៦០% បណ្តាលមកពីការរំកិលចុះនៃគ្រាប់គ្រួសនៅក្នុងថង់ប្រម៉ាត់ ដែលបណ្តាលឲ្យស្ទះផ្លូវ បង្ហូរទឹកលំពែង
• ៤០% បណ្តាលមកពីការពិសារគ្រឿងស្រវឹងដូចជាស្រាឬប៊ីយែរ ជាដើម។
– មូលហេតុផ្សេងៗទៀតមានដូចជាៈ
• ការលើសជាតិកាល់ស្យូមនៅក្នុងឈាម
• ការលើសជាតិខ្លាញ់នៅក្នុងសរសៃឈាម
• ពួកវីរុសមួយចំនួនដូចជា វីរុសរលាកស្រឡទែន វីរុសកុកសាគីជាដើម។ល។
• ការស្ទះផ្លូវបង្ហូរទឹកលំពែងដោយសារមានដុំសាច់សង្កត់ ឬក៏ដោយសារព្រូនចង្កឹះ។
• ការប៉ះទង្គិចទៅលើពោះដោយមូលហេតុផ្សេងៗ។
៣) រោគសញ្ញានៃការរលាកលំពែង៖
រលាកលំពែងភាគច្រើនស្តែងចេញនូវរោគសញ្ញាមួយចំនួនដូចជាៈ
– ចុកពោះ

• ចាប់ផ្តើមឡើងឈឺខ្លាំងភ្លាមៗ
• ទីកន្លែងនៅត្រង់ចុងដង្ហើម ក្រោមឆ្អឹងជំនីរខាងស្តាំ និងខាងឆ្វេង
• ចាក់ទៅឆ្អឹងខ្នង និងទៅស្លាបប្រជៀវខាងឆ្វេង
• ការចុកនេះមិនបាត់ដោយការប្រើថ្នាំបំបាត់ការឈឺចាប់ទេ។ តែជួនកាល ការឈឺចាប់នេះបានធូរស្រាលនៅពេលអ្នកជំងឺដេកផ្អៀង
• ជួនកាលកើតឡើងក្រោយពេលហូបចំណីអាហារ ឬផឹកគ្រឿងស្រវឹង
• ជួនកាលការចុកពោះនេះមានលាយក្អួត ឬចង្អោរ ឬទល់លាមកនិងទល់ខ្យល់
• ក្នុងករណីរលាកលំពែងធ្ងន់ធ្ងរ
• មានចេញលឿងតិចៗនៅនឹងភ្នែក ឬនៅនឹងស្បែក។
• មានស្នាមពណ៌ស្វាយនៅជុំវិញផ្ចិត។
• មានស្នាមជំនៅកន្លៀតក្អម។
– សភាពទូទៅរបស់អ្នកជំងឺៈ
• មានសភាពទ្រុឌទ្រោមខ្លាំង
• មានជីពចរដើរញាប់ហើយខ្សោយ សម្ពាធឈាមចុះ ស្បែកឡើងខ្ជឹង ហត់ នោមតិច កំដៅនៅ ក្នុងខ្លួនឡើង។
៤) រោគវិនិច្ឆ័យ៖
យើងអាចធ្វើរោគវិនិច្ឆ័យរលាកលំពែងដោយពឹងផ្អែកលើ៖
– ការសួរនាំពីប្រវត្តិ និងទម្លាប់រស់នៅរបស់អ្នកជំងឺ
– រោគសញ្ញាគ្លីនិកដែលបានរៀបរាប់ខាងលើ
– ការពិនិត្យឈាម
– ការពិនិត្យអេកូសាស្ត្រ ស្កែនន័រ ឬក៏អ៊ីអែអឹម
៥) ការវិវត្តន៍៖
– ៨០% នៃការរលាកលំពែងទម្រង់ស្រាលអាចវិវត្តទៅរកការជាសះស្បើយ
– ២០%នៃការរលាកលំពែងអាចវិវត្តទៅរកភាពធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់។


៦) វិធានការការពារ៖
– បើសិនជាការរលាកលំពែងបណ្តាលមកពីគ្រួសថង់ទឹកប្រម៉ាត់ យើងត្រូវធ្វើការវះកាត់ថង់ប្រម៉ាត់ចេញ
– បញ្ឈប់ការពិសាគ្រឿងស្រវឹង
– បញ្ឈប់ការជក់បារី
– ពិសាចំណីអាហារដែលមានជាតិខ្លាញ់តិច។

“បើសិនលោកអ្នកមានបញ្ហាសុខភាព សូមអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ជាមួយបទពិសោធន៍ជំនាញខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងការផ្តល់ជូនវិធីសាស្ត្រព្យាបាលបានត្រឹមត្រូវ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



