សុខភាព
ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ
ការផឹកស្រា ឬសេពគ្រឿងស្រវឹងមិនមែនផ្ដល់ផលអាក្រក់ទាំងអស់ទេ បើយើងផឹកមានកម្រិតត្រឹមត្រូវ វាជួយដល់សុខភាពយើងវិញ។ ប៉ុន្តែ គ្នាយើងខ្លះតែបានដាក់ស្រាចូលខ្លួនហើយ គឺពិបាកនឹងឈប់ផឹកណាស់ ដែលវាជាហេតុបង្កឲ្យមានបញ្ហាអាចប៉ះពាល់ដល់សុខភាពយើងដូច ប៉ះពាល់ដល់ថ្លើម ឬអាចធ្វើឲ្យរលាកលំពែងស្រួចស្រាល់។
ជំងឺរលាកលំពែង តែងតែបានជួបប្រទះជាញឹកញាប់ ដែលកើតឡើងបាននៅលើមនុស្សប្រុស និងស្រីស្មើគ្នា ហើយវាជាជំងឺអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។

លំពែង ជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះដែលមាននាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់រូប ហើយតួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ និងការបញ្ចេញជាតិអ័រម៉ូនសំខាន់ៗមួយចំនួនទៀត។ ចំពោះមូលហេតុដែលបង្កឲ្យមានការរលាកដល់សរីរាង្គលំពែងមានច្រើន ដែលក្នុងនោះមានមូលហេតុសំខាន់ៗរួមមាន៖
១. ការផឹកគ្រឿងស្រវឹងច្រើន មានរយៈពេលយូរ
២. បញ្ហាក្រួសក្នុងផ្លូវទឹកប្រម៉ាត់ដែលធ្លាក់មកស្ទះនៅក្នុងផ្លូវរបស់លំពែង
៣. ការប្រើប្រាស់ថ្នាំមួយចំនួនមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រេ
៤. មានជំងឺប្រចាំកាយផ្សេងៗ។ល។
ក្នុងករណីដែលអ្នកជំងឺមានបញ្ហារលាកលំពែងស្រួចស្រាវ នឹងមានចេញរោគសញ្ញាដូចជា ក្អួត ចង្អោរ ទល់ខ្យល់ ទល់លាមក ឡើងកម្ដៅខ្លួន ដង្ហក់ ពិបាកដកដង្ហើម ឈឺចុកចាប់ក្នុងពោះខ្លាំងភ្លាមៗ (ពិសេស តំបន់ចុងដង្ហើម) ជាដើម។
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ថា តាមការព្យាបាល គឺអ្នកជំងឺត្រូវសម្រាកព្យាបាល និងតាមដានសុខភាពក្នុងមន្ទីរពេទ្យជាមួយគ្រូពេទ្យជំនាញ ដើម្បីចៀសវាងជំងឺរលាកលំពែងវិវត្តកាន់តែធ្ងន់ធ្ងរ។ មួយវិញទៀត យើងត្រូវចាំថា គ្រឿងស្រវឹង គឺជាមូលហេតុចម្បងមួយនៃគ្រោះថ្នាក់តាមរយៈជំងឺរលាកលំពែងធ្ងន់ធ្ងរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ការសិក្សារកឃើញប្រយោជន៍ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង
ចុចអាន៖កន្លែងសម្ងាត់មានអនាម័យ ស្រីៗត្រូវដឹងតិចនិកទាំង៥ នេះ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


