ព័ត៌មានជាតិ
អភិបាលស្រុកល្វាឯម បញ្ជាក់ ករណីស្លាប់ពលរដ្ឋជាង១០នាក់ជាបន្តបន្ទាប់ មិនជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩
អភិបាលស្រុកល្វាឯម បញ្ជាក់ថា ករណីស្លាប់ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ១១នាក់ ស្ថិតរស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ មិនមែនដោយសារជំងឺកូវីដ-១៩ ទេ។
លោក កន សុខកាយ អភិបាលនៃគណៈអភិបាល និងនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ស្រុកល្វាឯម បានបញ្ជាក់ថា ករណីស្លាប់នេះសង្ស័យថាពុលស្រាស ក្រោយពួកគាត់នាំគ្នាលួចផឹកកំដរពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

លោក កន សុខកាយ បានបញ្ជាក់ទៀត ក្រោយស្លាប់ភ្លាម មន្ត្រីសុខាភិបាលបានចុះមកយកសំណាកពិនិត្យភ្លាមៗ ព្រោះបារម្ភក្រែងលោពួកគាត់ស្លាប់ដោយសារកូវីដ-១៩ ប៉ុន្តែលទ្ធផលបង្ហាញថា អវិជ្ជមាន។ ជាមួយគ្នានេះ លោកក៏បានរៀបចំប៉ុស្តិ៍សុខភាពមួយនៅភូមិកើតហេតុតែម្ដង ដើម្បីជាភាពងាយស្រួលដល់អ្នកដែលដឹងខ្លួនថា ធ្លាប់បានផឹកស្រាសកន្លងមក ត្រូវរួសរាន់ស្ម័គ្រចិត្តមកពិនិត្យសុខភាព ចៀសវាងកើតមានបញ្ហាធំពិបាកជួយ។
លោកអភិបាលស្រុកល្វាឯម បានបង្ហាញឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋមួយជាង២០នាក់ បានលួចទៅទិញស្រាសពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយនាំគ្នាលួចផឹកនៅក្នុងពិធីបុណ្យសព។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការស្លាប់របស់ពួកគាត់មានជាបន្តបន្ទាប់ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ដោយអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសរផ្អាកលក់ស្រា និងផ្អាកលួចផឹកស្រារួចហើយក្ដី។
លោក កន សុខកាយ បានឱ្យដឹងទៀតថា អាជ្ញាធរបានចុះទៅប្រមូលស្រាសទាំងអស់ជាង២០តូប ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូល បានអះអាងបឋមថា រកឃើញជាតិមេតាណុលលើសកម្រិតនៅក្នុងស្រាស ទើបដាក់ការសង្ស័យថា មកពីសារធាតុនេះទើបបង្ក ឱ្យមនុស្សពុលស្លាប់ ហើយនៅរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរពិសោធន៍នៅភ្នំពេញ។

ចំណែកម្ចាស់តូបទាំងនោះ ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា អំឡុងពេលវិធានការកូវីដ-១៩ ប្រសិនលួចលក់ទៀត នឹងចាត់ការតាមផ្លូវច្បាប់ ហើយទីតាំងផលិតស្រាសទាំងអស់ ត្រូវបានចុះពិនិត្យណែនាំ និងបានផ្អាកបណ្ដោះអាសន្ន។ ក្នុងករណីរកឃើញ នោះអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


