កីឡា
តំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង រកបានជ័យជម្នះមួយទៀតហើយដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ជួប ក្រុមជម្រើសជាតិ ប៉ារ៉ាហ្គាយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ។

នៅវគ្គ ៣២ ក្រុមចុងក្រោយ បារាំង ធ្វើបានយ៉ាងល្អឥតខ្ចោះទាំងការគ្រប់គ្រងបាល់ ការស៊ុតសំដៅទី និងរកបានគ្រាប់បាល់ដើម្បីយកឈ្នះ ស៊ុយអែត ដោយលទ្ធផល ៣-០។ ៣ គ្រាប់របស់បារាំងរកបានដោយប្រធានក្រុម Kylian Mbappé ស៊ុត ២ គ្រាប់ និងកីឡាករ Bradley Barcola ស៊ុត ១ គ្រាប់។

រហូតដល់ពេលនេះ ក្រុមមាន់គក បារាំង បានឈ្នះ ៤ ប្រកួតជាប់គ្នា គឺ ឈ្នះ ស៊ុយអែត ៣-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ ហើយឈ្នះ សេណេហ្គាល់ ៣-១, ឈ្នះ អ៊ីរ៉ាក់ ៣-០ និងឈ្នះ ន័រវែស ៤-១ នៅវគ្គសន្សំពិន្ទុក្នុងពូល។ ពួកគេរកបាន ១៣ គ្រាប់ និងធ្លាយគ្រាប់បាល់ ២ គ្រាប់។

បើក្រឡេកមើលតំបន់ប្រយុទ្ធរបស់ បារាំង គឺ ល្អពេញសាច់ដោយមានខ្សែប្រយុទ្ធ Kylian Mbappé, Ousmane Dembélé, Bradley Barcola និង Michael Olise ដែលកំពុងសហការគ្នាយ៉ាងល្អ។ នៅពេលនេះ Mbappé រកបាន ៦ គ្រាប់ហើយតាមស្មើគ្រាប់បាល់របស់ Messi នៅ World Cup ឆ្នាំនេះ។ Mbappe (១៨គ្រាប់) កំពុងតាមពីក្រោយ ២ គ្រាប់ របស់ Messi (២០គ្រាប់) ដែលជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។

ជាមួយគ្នានេះខ្សែប្រយុទ្ធ Dembélé រកបាន ៤ គ្រាប់ និង កីឡាករ Bradley Barcola រកបាន ២ គ្រាប់ ខណៈ Michael Olise បានបញ្ជូនបាល់ (assist) ៣ លើកហើយ នៅឆ្នាំនេះ។

តាមរយៈការប្រកួត ៤ លើកកន្លងទៅនេះ អ្នកវិភាគមើលឃើញថា បារាំង ជាក្រុមដែលមានសាច់បាល់ល្អស្មើទាំងតំបន់ការពារ តំបន់បម្រើ និងតំបន់ប្រយុទ្ធ ហើយជាក្រុមដែលត្រូវគេគិតមានភាគរយខ្ពស់ក្នុងការឆ្ពោះទៅរកជើងឯក៕

អត្ថបទ៖ វិរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


