Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលសម្រេចបញ្ចប់ភូមិព្រែកក្តីជាតំបន់លឿងទុំ និងតំបន់លឿង

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាលបានសម្រេចបញ្ចប់វិធានការរដ្ឋបាលផ្នែកខ្លះនៃភូមិសាស្ត្រភូមិព្រែក្តី ឃុំព្រែកតាទែន ស្រុកពញាឮជាតំបន់លឿងទុំនិងតំបន់លឿងទៀតហើយ បន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល១៤ថ្ងៃចាប់ពីទី១៤រហូតដល់ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា បើទោះបីជាមានការបិទបញ្ចប់ភូមិសាស្ត្រ ភូមិព្រែក្តីជាតំបន់លឿងទុំ និងតំបន់លឿងក៏ពិតមែនប៉ុន្តែ រដ្ឋបាលស្រុកពញាឮ​ត្រូវអនុវត្តការហាមឃាត់ជាដាច់ខាតនៅទីតាំងឬទីតាំងកន្លែងលក់ដូរដែលមានការសង្ស័យឬរកឃើញករណីឆ្លងរាលដាលនៃជំងឺកូវីដ ១៩ដើម្បីផ្ដល់កិច្ចអន្តរាគមន៍និងចាត់វិធានការឆ្លើយតបសំដៅទប់ស្កាត់និងកាត់ផ្ដាច់កុំឲ្យមានការចម្លងឆ្លងរាលដាលជំងឺកូវីដ ១៩ទៅទីតាំងឬកន្លែងផ្សេងទៀត។

បើទោះជាបានបញ្ចប់វិធានការរដ្ឋបាលភូមិព្រែក្តីឃុំព្រែកតាទែនស្រុកពញាឮក៏ដោយក៏អាជ្ញាធរខេត្តកណ្តាលបានបន្តដាក់ភូមិមួយចំនួនទៀតជាតំបន់ក្រហមនិងតំបន់លឿងទុំដូចជានៅភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២២ឧសភាដល់ថ្ងៃទី៤មិថុនា។ដាក់ផ្នែកខ្លះនៃភូមិព្រែករ័ត្ននិងភូមិពោធិបាននៃឃុំពោធិបានស្រុកកោះធំរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២១ឪសភាដល់ថ្ងៃទី៣មិថុនា។

ដាក់ភូមិចំនួន៤នៃឃុំបែកចាននិងភូមិចំនួន៤នៃឃុំបែបចានរួមមានភូមិស្វាយជុំ ភូមិ អណ្តូង ភូមិ ពងទឹកនិងភូមិត្នោតម្ពើមនិងភូមិ ព្រៃពពាល ឃុំពើកនៃស្រុកសអង្គស្នួលជាតំបន់លឿងទុំនិងតំបន់លឿងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ឧសភាខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ‑១៩ជាង២៧០០នាក់អ្នកជាសះស្បើយជិត២០០០នាក់និងអ្នកស្លាប់ចំនួន៧នាក់ អ្នកធ្វើចត្តាឡីស័កតាមមណ្ឌលជាង១០០នាក់ អ្នកធ្វើចត្តាឡីស័កតាមផ្ទះជាង១៣០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ថៃ​៖ ក្រុម​ហ៊ុន​ជាង​ ១០០ ​ចាប់​​អារម្មណ៍​លើ​គម្រោង​សាង​សង់​ស្ពាន​ដី​គោក​ភាគ​ខាង​ត្បូង​ប្រទេស​

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

កូរ៉េ​ខាង​ត្បូង ត្រៀម​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង ព្រោះ​រឿង​បង្ហោះ​ប៉េងប៉ោង​សំរាម

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អូស្ត្រាលី ស្វែងរកកិច្ចចរចាយោធាជាមួយ ចិន ក្រោយបង្កើនទំនាក់ទំនងជាមួយ ហ្វីលីពីន

ព័ត៌មានជាតិ២២ នាទី មុន

អុំទូកកៃយ៉ាក់តាមដងទន្លេមេគង្គចម្ងាយ ៥០ គីឡូម៉ែត្រ ជួយផ្សព្វផ្សាយ​ទេសចរណ៍នៅខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅក្រុងសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម