ព័ត៌មានអន្ដរជាតិ
ប៉ូលិសម៉ាឡេស៊ីប្រើដ្រូនចាប់កម្តៅរកកូវីដ-១៩នៅទីសាធារណៈ
ប៉ូលិសប្រទេសម៉ាឡេស៊ីកំពុងប្រើដ្រូន(drones)ដើម្បីចាប់មនុស្សដែលមានកម្តៅខ្ពស់នៅក្នុងទីសាធារណៈដែលជាផ្នែកមួយនៃវិធានការទប់ស្កាត់កូវីដ-១៩។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយ។
យោងតាមទីភ្នាក់ងាររដ្ឋម៉ាឡេស៊ី Bernama បានផ្សាយថា ដ្រូនដែលអាចចាប់បានសីតុណ្ហភាពពីចម្ងាយ២០ម៉ែត្រពីលើ នឹងបង្ហាញសញ្ញាភ្លើងពណ៌ក្រហមដល់សមត្ថកិច្ច ប្រសិនបើឃើញនរណាម្នាក់ដែលមានកម្តៅខ្ពស់។
ម៉ាឡេស៊ីបានដាក់បំរាមបិទខ្ទប់ស្ទើរពេញបន្ទុកទូទាំងប្រទេសកាលពីសប្តាហ៍មុនក្នុងគោលដៅទប់ស្កាត់ការរាលដាលកូវីដ-១៩ដែលឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដល់៩ពាន់នាក់កាលពីដាច់ខែឧសភាម។
ទោះបីជាករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះក៏ដោយ ក៏អគ្គនាយកសុខាភិបាល លោក Noor Hisham Abdullah បានព្រមានថា ករណីផ្ទុះឆ្លងកូវីដ-១៩ថ្មី និងករណីស្លាប់ខ្លាំងបំផុតដោយមិនដឹងពីប្រភពឆ្លងច្បាស់លាស់។

លោកបាននិយាយក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃចន្ទថា ៖«ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺទំនងជាបណ្តាលមកពីវីរុសបំប្លែងខ្លួនថ្មីនៅក្នុងសហគមន៍ដែលមានអត្រាឆ្លង និងមរណភាពខ្ពស់។
ស្ថិតក្រោមបំរាមបិទខ្ទប់ មនុស្សពីរនាក់ពីគ្រួសារនីមួយៗអាចចេញក្រៅផ្ទះដើម្បីទិញវត្ថុចាំបាច់។ មិនអនុញ្ញាតឲ្យមានសកម្មភាពកីឡា ឬស្វែងរកការព្យាបាលនៅជិតផ្ទះទេ។ សាលារៀន ហាង ផ្សារត្រូវបានបិទ ប៉ុន្តែវិស័យផលិតកម្មបន្តប្រតិបត្តិការដោយកាត់បន្ថយកម្លាំងពលកម្ម។
ប៉ួលិសម៉ាឡេស៊ីធ្លាប់បានព្រមានថា ពួកគេនឹងប្រើដ្រូនដើម្បីបង្ខំឲ្យរឹតត្បិតក្នុងការធ្វើដំណើរ ហើយមន្ត្រីនៅក្នុងតំបន់មួយចំនួនបានអះអាងថា ពួគគេចុះពិនិត្យតាមផ្ទះដើម្បីឲ្យប្រាកដច្បាស់ថា ប្រជាជនអនុវត្តតាមគោលការណ៍បំរាម។
លោក Rohaimi Md Isa អធិការប៉ូលិសរដ្ឋTerengganu បាននិយាយថា មន្ត្រីរបស់លោកបានចាប់ផ្តើមប្រើដ្រូនដើម្បីចាប់អ្នកដែលមានកម្តៅខ្ពស់តាមទីសាធារណៈប៉ុន្មានថ្ងៃថ្មីៗនេះ។
លោកបញ្ជាក់ថា ៖«ទោះជាយើងមានក្រុមធ្វើការចំនួន១៥៧ក៏ដោយ ក៏ពួកគេធ្វើការពីកន្លែងមួយទៅកន្លែងមួយ។ ពួកគេមិនអាចបង្ហោះដ្រូនឃ្លាំមើលគ្រប់កន្លែងទាំងអស់គ្នាពេលតែមួយបានទេ រាប់ទាំងការរករោគសញ្ញាលើបុគ្គលម្នាក់ៗក្នុងទីសាធារណៈ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


