បច្ចេកវិទ្យា
ទាញយក APPកម្ពុជាថ្មី បណ្តុំព័ត៌មានថ្មីដែលលោកអ្នកអាចជឿទុកចិត្តបាន
ដំណឹងល្អសម្រាប់បងប្អូនប្រិយមិត្តដែលជាអ្នកនិយមតាមដានព័ត៌មានថ្មីៗ ព្រឹត្តការណ៍ជាតិអន្តរជាតិទាន់ហេតុការណ៍ សន្តិសុខសង្គម ចំណេះដឹងទូទៅ របកគំហើញជុំវិញពិភពលោក អាចទាញយកកម្មវិធីទូរសព្ទ «Kampuchea Thmey Daily» របស់អង្គភាពសារព័ត៌មានកម្ពុជាថ្មីបានហើយ។ ទាញយកឥលូវនេះនៅលើ Google Play សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និងលើ App Store សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ IOS។

កម្មវិធីទូរសព្ទ កម្ពុជាថ្មី ងាយស្រួលប្រើប្រាស់ ងាយស្រួលអាន និងទស្សនាបណ្តុំវីដេអូព័ត៌មាន។ ក្រុមការងារខិតខំនិងព្យាយាមសម្រិតសម្រាំងរាយការណ៍ព័ត៌មានណាដែលថ្មីៗ អាចទុកចិត្តបាន ប្រកបដោយវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ ក្នុងនោះមានមាតិការចម្រុះជាច្រើន ដែលលោកអ្នកអាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត ជាពិសេសសម្រាប់អ្នកមានការងាររវល់ច្រើន អាចតាមដានលើមាតិការផ្នែក ព័ត៌មានខ្លីៗ ដែលជាការសង្ខេបព័ត៌មានចំណាយពេលវេលាត្រឹម ១ នាទីក្នុងការអានប៉ុណ្ណោះ ក៏ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចតាមទាន់សភាពការណ៍បានដែរ។
កម្ពុជាថ្មី App មានព័ត៌មាននិងព្រឹត្តការណ៍ជាតិអន្តរជាតិ Update គ្រប់នាទីជូនប្រិយមិត្តមិនឱ្យរំលងហេតុការណ៍ណាមួយឡើយទាំងព័ត៌មាននយោបាយ សេដ្ឋកិច្ច សិល្បៈកម្សាន្ត ជីវិតរស់នៅទាន់សម័យ បច្ចេកវិទ្យា កីឡា សុខភាពនិងសម្រស់។ ក្រៅពីនេះ កម្ពុជាថ្មីបន្ថែមជាមួយមាតិការប្លែកដូចជា ជំនឿ អាជីព ចំណេះដឹងស្តីពីចរាចរណ៍ សេចក្តីជូនដំណឹងរបស់ក្រសួងនិងស្ថាប័នទាំងរដ្ឋនិងឯកជន។

ជាពិសេស យើងក៏មានមាតិការផ្តាច់មុខអំពីជំងឺកូវីដ-១៩ ផងដែរ ដើម្បីជាឃ្លាំងចំណេះដឹងក្នុងការស្វែងយល់ស៊ីជម្រៅពីជំងឺនេះ។ អ្វីដែលកាន់តែងាយស្រួលនោះ កម្មវិធីទូរសព្ទអាចឱ្យអ្នកអាចប្រើមុខងារ រក្សាទុក អត្ថបទណាមួយដែលខ្លួនពេញចិត្តចង់អានម្តងទៀត។
កម្ពុជាថ្មី APP មិនមែនមានត្រឹមតែប្រភេទអត្ថបទមួយមុខឡើយ ប៉ុន្តែមានជាប្រភេទវីដេអូទស្សនាត្រជាក់ភ្នែកជាមួយកម្រិតវីដេអូ HD។ លើសពីនេះ កម្ពុជាថ្មីត្រៀមខ្លួននាំមកយកនូវមុខងារថ្មីៗជាបន្តបន្ទាប់ជូនអ្នកគាំទ្រមិនឱ្យខកចិត្តនោះទេ។

លោកអ្នកអាចទាញយក កម្ពុជាថ្មី APP ឥលូវនេះតាមរយៈ ៖ http://onelink.to/wqdn7m
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


