សុខភាព
រោគសញ្ញាកូវីដ-១៩ តាមកម្រិតស្រាល មធ្យម ធ្ងន់ធ្ងរ យើងគួរដឹង
រោគសញ្ញាកូវីដ-១៩ ទូទៅមួយចំនួន គ្នាយើងច្បាស់ជាបានដឹង បានឮឡើងសឹកត្រចៀកហើយដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក និយាយទៅគឺស្រដៀងនឹងរោគសញ្ញាជំងឺផ្ដាសាយធម្មតា យើងអាចច្រឡំគ្នាបាន។ រោគសញ្ញានៃជំងឺកូវីដ-១៩ លេចឡើងទៅតាមកម្រិតដែលយើងឈឺពីស្រាល ទៅមធ្យម ទៅធ្ងន់ធ្ងរ ហើយចំពោះបុគ្គលមួយចំនួនអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាទេ។

រោគសញ្ញាកូវីដ-១៩ ចាត់ចូលជាប៉ុន្មានកម្រិត?
ពាក្យដែលត្រូវបានប្រើជាទូទៅ ដើម្បីចាត់ថ្នាក់ជំងឺកូវីដ-១៩គឺ គ្មានរោគសញ្ញា ស្រាល មធ្យម ធ្ងន់ធ្ងរ និងគ្រោះថ្នាក់។
ចុះរោគសញ្ញាកូវីដ-១៩ទាំង ៤ កម្រិតខុសគ្នាដូចម្ដេច?
ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ទាំង ៤ កម្រិតមានដូចជា៖

១. គ្មានរោគសញ្ញា៖ ករណីនេះ មានន័យថា យើងអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ពិសេសបើយើងរស់នៅជាមួយអ្នកកើតកូវីដ-១៩ តែយើងគ្មានរោគសញ្ញា។ ទោះជាយ៉ាងណា យោងតាមការសិក្សារបស់ Pubmed សហរដ្ឋអាមេរិក បានអះអាងថា ចំនួនមនុស្សវិជ្ជមានកូវីដ-១៩ តែមិនមានរោគសញ្ញាមានភាគរយតិចបំផុត គឺប្រហែល មនុស្ស ១នាក់ ក្នុងចំណោមមនុស្ស ៥នាក់។
២. ស្រាល និង មធ្យម៖ អ្នកជំងឺកម្រិតស្រាល មានរោគសញ្ញាដូចជំងឺផ្ដាសាយដែរដូចជា ក្អកស្ងួត និងគ្រុនក្ដៅ ប៉ុន្តែ កម្ដៅអាចឡើងមិនដល់ ៣៧,៨ អង្សាសេទេ ហើយពេលខ្លះអាចក្អកតិចតួច ឬមិនក្អកសោះតែម្ដង។ ក្រៅពីនេះ អ្នកជំងឺអាចមានរោគសញ្ញាដូចជា៖

– ហិតមិនដឹងក្លិន ឬញ៉ាំមិនដឹងរសជាតិ
– ល្វើយ អស់កម្លាំង
– ឈឺសាច់ដុំ ឬឈឺក្បាល
– ឈឺក
– តឹងច្រមុះ ឬហៀរសម្បោរ
៣. ធ្ងន់ធ្ងរ៖ ករណីធ្ងន់ធ្ងរមានន័យថា អ្នកជំងឺកូវីដ-១៩ អាចមានការរលាកសួតហើយ។ ករណីធ្ងន់ធ្ងរមានភាគរយកើតឡើងខ្ពស់ ប្រសិនបើយើងមានវ័យចាស់ ឬមានស្ថានភាពសុខភាពណាមួយដែលធ្វើឲ្យយើងងាយរងគ្រោះ។ រោគសញ្ញាកូវីដ-១៩ ក្នុងករណីធ្ងន់ធ្ងរមានដូចជា៖

– ពិបាកដកដង្ហើម
– ពិបាកនិយាយ
– ឈឺចុងទ្រូង ពោះ ឬខ្នងពេលដកដង្ហើម
– សីតុណ្ហភាពរាងកាយខ្ពស់
៤. គ្រោះថ្នាក់៖ ចំពោះករណីគ្រោះថ្នាក់ អាចវិវត្តពីករណីធ្ងន់ធ្ងរ បណ្ដាលឲ្យអ្នកជំងឺរលាកសួតខ្លាំង ហើយវាកាន់ប្រឈមគ្រោះថ្នាក់ បើអ្នកជំងឺជាមនុស្សចាស់ និងមានស្ថានភាពសុខភាពមិនល្អ ឬមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែមជាដើម។ អ្វីដែលគ្រោះថ្នាក់បំផុតនៃអ្នកជំងឺក្នុងដំណាក់កាលនេះគឺ មេរោគឆ្លងចូលទៅក្នុងឈាម (Sepsis) ហើយបណ្ដាលឲ្យសរីរាង្គដទៃទៀតឈប់ធ្វើការ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រោគសញ្ញាចំនួន៤ធំៗ រកឃើញភាគច្រើនលើអ្នកចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ
ចុចអាន៖ វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


