Connect with us

ព័ត៌មានជាតិ

អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត​សាកែវ នាំ​ស្បៀងអាហារ​ចែក​ជូន​ពលករខ្មែរជាប់​តាមព្រំដែន

បានផុស

នៅ

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើកកម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខ ទុក្ខ និងនាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរ ចំនួន២៤៧នាក់ និងក្មេង២២នាក់ ដែលកំពុងស្នាក់នៅច្រក ព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្បៀងអាហារទាំងនោះរួមមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោសំរាប់កូនក្មេង មើមឆៃថាវ ខ្ទឹមក្រហម ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ ថ្នាំពេទ្យ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ព្រមទាំងបាយចំនួន២៥០ ប្រអប់ សំរាប់ប្រើប្រាស់ និងទទួលទានជាបណ្តោះអាសន្ន ក្នុងរយ:ពេលរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។

លោកបញ្ជាក់ថា ពេលនេះ ពួកគេកំពុងស្នាក់នៅច្រកព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់មុខនឹងច្រកតំបន់​បឹងត្រកួន ខេត្តបន្ទាយមានជ័យ រង់ចាំវិលត្រឡប់មកប្រទេសកម្ពុជាវិញ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម