Connect with us

ជីវិតកម្សាន្ដ

ឃ្មឹប បញ្ជាក់ថា ប្រាក់ខែក្រុមហ៊ុនបានបើកឲ្យហើយ តែត្រូវកាត់សងក្រុមហ៊ុនវិញអស់គ្មានសល់សូម្បីមួយរៀល

បានផុស

នៅ

ករណីក្រុមហ៊ុនសន្តិសុខមិនបើកលុយឲ្យបានដោះស្រាយហើយតែរឿងដែលលំបាកពេលនេះគឺគ្មានលុយ​ជួលកន្លែងស្នាក់នៅ។

អតីតតារាកំប្លែងអ្នកនាង ឃ្មឹប បានប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ជុំវិញរឿងរ៉ាវដែលក្រុមហ៊ុនសន្តិសុខមិនបើកលុយឲ្យនោះ ពេលនេះដោះស្រាយគ្នារួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ឃ្មឹប បាននិយាយទៀតថា នាងនិងក្រុមហ៊ុនបានដោះស្រាយគ្នារួចហើយ ខណ:ដែលប្រាក់ដែលទទួលបានគឺចំនួន១៣២ដុល្លារ ដោយគិតថ្ងៃធ្វើការងារបាន២១ថ្ងៃ។ ប៉ុន្តែលុយនេះត្រូវបានទូទាត់សងក្រុមហ៊ុនអស់វិញ ដោយគ្មានសល់នោះសូម្បី១០០រៀលខ្មែរឡើយ។

អតីតតារាកំប្លែងនាង ឃ្មឹប បានបន្តថា លុយប្រាក់ខែ១៣២ដុល្លារនេះ គឺត្រូវបានក្រុមហ៊ុនកាត់ទៅលើការខ្ចីចាយ,ថ្លៃធ្វើដំណើរជាដើម។ នាងនិយាយទៀតថា ពេលនេះនាងកំពុងជួបការលំបាកខ្លាំងដោយគ្មានកន្លែងស្នាក់នៅទេ ព្រោះគ្មានលុយជួលបន្ទប់ខណ:យប់មិញសុំកន្លែងគេស្នាក់នៅបណ្តោះអាសន្នម្តុំផ្សាប៉េសេ។

អ្នកនាង ឃ្មឹប បាននិយាយបន្ថែមថា ឥឡូវនេះនាងកំពុងប្រឈមការអត់ការងារធ្វើ ហើយដៃម្ខាងដែលធ្លាប់ជួបគ្រោះថ្នាក់បាក់នោះក៏ចាប់ផ្តើមធ្វើទុក្ខឈឺគួរឲ្យបារម្ភផងដែរ។ ឃ្មឹប ក៏បានអំពាវនាវដល់សប្បុរជនមេត្តាជួយដល់នាងផង ព្រោះពេលនេះនៅក្នុងខ្លួនរកតែលុយ១០០រៀលក៏គ្មានដែរ។ បងប្អូនអាចទាក់ទងអ្នកនាង ឃ្មឹប តាមរយ:លេខទូរស័ព្ទ,០ ៧០ ៦០ ៤៣ ០០ , ០១៦ ៣១ ០២ ៥៣៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម