ព័ត៌មានជាតិ
ភ្នំពេញ តំបន់ខ្លះនៅតែរងការគំរាមកំហែងពីជំនន់ទឹកភ្លៀង
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ឱ្យដឹងថា តំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញ នៅតែទទួលការគំរាមកំហែងពីជំនន់ទឹកភ្លៀង ខណៈដែលកត្តាបម្រែបម្រួលអាកាសធាតុ ជាពិសេសកម្រិតទឹកភ្លៀងដែលកើនឡើងខ្ពស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រឹងមាំ បានបង្កឱ្យមានការជន់លិចនៅតំបន់មួយចំនួន ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំដោះស្រាយ។

ទោះយ៉ាងណា លោក នួន ផារ័ត្ន ក៏អំពាវនាងដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួម តាមរយៈការវេចខ្ចប់ ទុកដាក់សំរាម ឲ្យមានអនាម័យ និងមានសណ្តាប់ធ្នាប់ជាប្រចាំ ចៀសវាងការបង្កជាផលរំខានជាយថាហេតុណាមួយ បណ្តាលឲ្យសំរាម និងសំណល់ផ្សេងៗ កកស្ទះបណ្តាញលូនិងប្រព័ន្ធបង្ហូរទឹក។

លោកអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធររដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ នៅថ្ងៃទី ៣១ ខែសីហានេះ បានបន្តចុះពិនិត្យស្ថានភាពទឹកលិច និងប្រព័ន្ធបង្ហូរទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


