សុខភាព
ផឹក “តែ” រាល់ថ្ងៃ អាចបង្កើនថាមពលខួរក្បាល និងជួយឱ្យមានអាយុវែង
ដំណឹងល្អសម្រាប់អ្នកចូលចិត្តផឹកតែ! ផឹកតែមួយពែងរៀងរាល់ថ្ងៃត្រូវបានគេរកឃើញថា ជួយបង្កើនថាមពលខួរក្បាល និងបង្កើនប្រសិទ្ធភាពក្នុងច្នៃប្រឌិតការងារគ្រប់ប្រភេទ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Peking បានធ្វើការពិសោធន៍លើអ្នកផឹកតែជាប្រចាំ ហើយរកឃើញថា អ្នកទាំងនោះមានសមត្ថភាពក្នុងការគិតបានល្អប្រសើរ និងអាចដោះស្រាយបញ្ហាប្រកបដោយហេតុផលច្បាស់លាស់។
របកគំហើញនេះបង្ហាញទៀតថា ការទម្លាប់ផឹកតែមានអត្ថប្រយោជន៍ទាំងខាងការយល់ដឹងផ្នែកបញ្ញាស្មារតី ជំនួយសុខភាពរាងកាយ និងជួយឱ្យមានអាយុវែងផងដែរ។

លោកស្រីបណ្ឌិត Lei Wang អ្នកចិត្តវិទ្យានៃសាកលវិទ្យាល័យ Peking ប្រទេសចិន ពន្យល់ថា ផឹកតែមួយពែងរាល់ថ្ងៃអាចជួយធ្វើឱ្យផ្លូវចិត្តដំណើរការល្អ ជាពិសេសរាល់ពេលប្រឈមមុខនឹងភារកិច្ចលំបាកៗ។ មិនតែប៉ុណ្ណោះ ភេសជ្ជៈនេះក៏ជួយឱ្យរាងកាយធន់ក្នុងការបំពេញកិច្ចការបានយូរ ដោយមិនងាយនឿយហត់ឡើយ។
ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសមនុស្សចំនួន ១០០ នាក់ដើម្បីសិក្សា ដោយបានប្រគល់ភារកិច្ចឱ្យពួកគេបំពេញ និងឱ្យពួកគេដោះស្រាយបញ្ហាមួយចំនួន ដែលបានកំណត់កម្រិតពិបាកផ្សេងៗគ្នា។

ក្រោយការតាមដាន អ្នកស្រាវជ្រាវរកឃើញថា អ្នកផឹកតែជាប្រចាំទទួលបានលទ្ធផលល្អប្រសើរជាងអ្នកផឹកម្តងម្កាល ថែមទាំងអាចច្នៃប្រឌិតបានល្អផងដែរ។ ទោះយ៉ាងណាអត្ថប្រយោជន៍នៃទឹកតែមួយពែង មានអត្ថប្រយោជន៍តិចតួចប៉ុណ្ណោះ ពេលបញ្ហាប្រឈមនឹងការដោះស្រាយនៅកម្រិតពិបាកខ្លាំង។
ត្បិតតែយ៉ាងនេះ លទ្ធផលជាក់ស្តែងបញ្ជាក់ថា ផឹកតែជំនួយគំនិតក្នុងការងារច្នៃប្រឌិត ព្រមទាំងជួយបង្កើនកម្លាំង មិនងាយហត់នឿយនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ» សម្រាប់សុខភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


