សុខភាព
កាហ្វេនិងបន្លែ កាត់បន្ថយហានិភ័យ ធ្លាក់ខ្លួនឈឺកូវីដ តែសាច់ ២ប្រភេទ បង្កើនឱកាសឈឺធ្ងន់
យោងតាមការស្រាវជ្រាវដ៏ធំមួយ បានរកឃើញថា ការផឹកកាហ្វេមួយកែវក្នុងមួយថ្ងៃ បានកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺ ជំងឺកូវីដ-១៩ ប្រមាណ មួយភាគដប់។

អ្នកវិទ្យាសាស្ត្រអាមេរិក ដែលបានវិភាគកំណត់ត្រារបស់មនុស្សពេញវ័យអង់គ្លេសចំនួន ៤០,០០០ នាក់ បានរកឃើញថា ភេសជ្ជៈនេះ អាចការពារប្រឆាំងនឹងវីរុសកូវីដ-១៩។
ពួកគេជឿថា កាហ្វេមានផ្ទុកនូវសារធាតុ ជួយបង្កើនសុខភាព ដែលអាចធ្វើអោយប្រព័ន្ធភាពស៊ាំ កាន់តែរឹងមាំឡើង។ ការសិក្សារកឃើញទៀតថា ការទទួលទានបន្លែប្រចាំថ្ងៃ ក៏មានឥទ្ធិពលស្រដៀងគ្នានេះដែរ។

ប៉ុន្តែទឹកតែនិងផ្លែឈើ ហាក់ដូចជាមិនអាចជួយបានទេ ខណៈពេលដែលរបបអាហារនៅក្នុងសាច់កែច្នៃ ដូចជាសាច់ក្រកនិងសាច់ជ្រូកបីជាន់ខ្វៃ បានបង្កើនឱកាស ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារវីរុសកូវីដ-១៩។
គួរបញ្ជាក់ថា លទ្ធផលនេះ ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Nutrients៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កាហ្វេអ៊ីន ក៏អាចធ្វើឲ្យអ្នកខ្លះមានប្រតិកម្មអាឡ័កស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


