Connect with us

វប្បធម៌ ជំនឿ

ត្បូងកណ្តៀងពណ៌ខៀវសក្តិសមសម្រាប់បង្កើនសំណាង ពិសេសមនុស្សឆ្នាំខាល

បានផុស

នៅ

ត្បូងកណ្តៀង ជាថ្មមានតម្លៃមួយប្រភេទដែលពេញនិយមសម្រាប់ច្នៃជាគ្រឿងអលង្ការលម្អកាយ ក៏ដូចជាឆ្លាក់ជារូបបដិមាតូចៗបង្កើនហុងស៊ុយក្នុងចំណោមអភិជន។ ត្បូងកណ្តៀងមានពណ៌ច្រើនណាស់ដូចជា ខៀវ បៃតង ស ខ្មៅ ស្វាយ ផ្កាឈូក និងពណ៌លឿង។ ក្នុងនោះតែត្បូងកណ្តៀងក្រហម ជាប្រភេទថ្មកម្រ។

Sapphire gemstone
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃត្បូងនីមួយៗអាចខុសៗគ្នាទៅតាមពណ៌ ចំណែកត្បូងកណ្តៀងពណ៌ខៀវវិញ ជាវត្ថុតំណាងឱ្យខ្សែរាជរង្ស ដែលមានតម្លៃបំផុតក្នុងចំណោមពណ៌ផ្សេង។

ត្បូងកណ្តៀងពណ៌ខៀវ ត្រូវបានគេជឿតៗគ្នាថា ជាប្រភពទាក់ទាញភាពសម្បូរសប្បាយ ពរជ័យ និងអំណោយ។ វាត្រូវបានគេប្រើដើម្បីការពារប្រឆាំងនឹងថាមពលអវិជ្ជមាន ក៏ដូចជាជួយឱ្យផ្លូវចិត្តស្ងប់សុខ ព្រមទាំងពង្រឹងថាមពលខាងវិញាណឱ្យខ្លាំងក្លា។

14K Rose Gold color Sapphire Stone Pendant Women Pure Natural Blue Sapphire  Gemstone 14K Rose Gold Necklace Jewelry Pendant|Pendants| - AliExpress

ប្រភពដើមនៃត្បូងដ៏មានតម្លៃនេះ ត្រូវបានដឹងថាមកពីប្រទេសមីយ៉ាន់ម៉ា សាធារណរដ្ឋឆែក ប្រេស៊ីល កេនយ៉ា ឥណ្ឌា ស្រីលង្កា អូស្ត្រាលី ថៃ កាណាដា និងម៉ាដាហ្គាស្កា។ ​វាជាត្បូងតំណាងឱ្យភពព្រះចន្ទ និងភពព្រះសៅរ៍ ត្រូវធាតុខ្លាំងជាមួយមនុស្សឆ្នាំខាល ​និងតារានិករ Libra និង Gemini។

Natural blue Sri Lanka sapphire stud earrings 925 silver natural gemstone  earrings women cute Stars Moon party gift jewelry|Stud Earrings| -  AliExpress

ត្បូងកណ្តៀងក៏ជាវត្ថុពិសិដ្ឋដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្នេហា ហើយជារឿយៗត្រូវបានគេប្រើជាចិញ្ចៀនភ្ជាប់ពាក្យ។ ពណ៌ខៀវរបស់ត្បូងកណ្ដៀង​បង្កើតបាននូវថាមពលស្នេហាយូរអង្វែង និងសុភមង្គលស្ថិតស្ថេរ។

Keep these things in mind before wearing Blue sapphire Stone (Neelam) -  Complete Information About Precious, Semi Precious Stone, Lucky Charm,  Vastu & Healing Crystals

នៅតាមបណ្ដាប្រទេសដែលជាប្រភពរបស់ត្បូងនេះ គេមានជំនឿអរូបិយយ៉ាងមុតមាំផងដែរ ប្រសិនបើ៖

-ពាក់ខ្សែកច្នៃភ្ជាប់ជាមួយត្បូងកណ្តៀងពណ៌ខៀវ ជាប្រផ្នូលនៃថាមពលលើអាជីពល្អប្រសើរ

-ខ្សែដៃប្លាទីនឬមាសក្ដីដៃដែលដាំត្បូងកណ្ដៀងតិចតួច ជាប្រផ្នូលនៃការការពារពីអំពើអាក្រក់ និងគ្រោះថ្នាក់ផ្សេង

18k white gold blue sapphire stone diamond necklace – Xingjewelry

-ចិញ្ចៀន ជាប្រផ្នូលនៃប្រាជ្ញាស្មារតីរឹងមាំ និងការរីកចម្រើន

-ចំណែកក្រវិលត្បូងកណ្ដៀង ជាប្រផ្នូលអំពីចំណងមេត្រី ដែលអ្នកនឹងទទួលបានក្ដីស្រឡាញ់ពីមនុស្សជុំវិញ ព្រមទាំងបង្កើនមិត្តគ្រប់ទិសទី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ដឹងថាហេតុអ្វី​បានជាត្បូងមរកតថ្លៃ និងពេញនិយមក្នុងចំណោមអភិជន​ដែរ

ចុចអាន៖ គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

សេចក្ដីជូនដំណឹង២២ នាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

ព័ត៌មានជាតិ៤៧ នាទី មុន

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ

ព័ត៌មានជាតិ៤៩ នាទី មុន

របាយការណ៍៖ ៧៩,៨ % យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម