កូវីដ-១៩
អាជ្ញាធរខេត្តកំពង់ឆ្នាំងសម្រេចបិទផ្សារលើក្រុងកំពង់ឆ្នាំងបណ្ដោះអាសន្នជាលើកទី២ បន្ទាប់ពីបានរកឃើញអាជីវករបានឆ្លងជំងឺកូវីត បម្លែងថ្មីដែលតា
កំពង់ឆ្នាំង ៖ រដ្ឋបាលសាលាកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ ខាងក្នុងនិងបរិវេណជុំវិញផ្សារលើ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទាំងស្រុងជាថ្មីម្ដងទៀត បន្ទាប់ពីបានរកឃើញអាជីវករក្នុងផ្សារលើឆ្លងជំងឺកូវីដ១៩ បម្លែងថ្មី ដែលតា។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២៩២១ បានបញ្ជាក់ថា ត្រូវបិទខ្ទប់ខាងក្នុងនិងបរិវេណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំងទាំងស្រុង រួមមានចាប់ពីមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់ផ្លូវបំបែកលេខ ៤០ ច្រមុះជ្រូក និងនៅបរិវេណជុំវិញផ្សារទាំងអស់ចាប់ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី។

ការបិទខ្ទប់ទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ បន្ទាប់ពីបានរកឃើ ញ អ្នកវិជ្ជមានកូវីដ១៩ មេរោគបំឡែងថ្មី ប្រភេទដែលតា លើអាជីវករក្នុងផ្សារលើ។ ជាមួយគ្នានេះតម្រូវ ឲ្យអាជីវករផ្សារលើ និងប្រជាពលរដ្ឋដែលមានលំនៅបានជាប់ពាក់ព័ន្ធ ជាមួយនឹងផ្សារលើទាំងអស់ ត្រូវធ្វើចត្តាឡីស័ក តាមលំនៅឋាន និងទៅយកសំណាករៀងៗខ្លួនឲ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋ បាលខេត្ត ក៏បានបញ្ជាក់ពីទីតាំងដែលត្រូវបិទ រួមមាន៖ ត្រូវព័ទ្ធខ្សែ ចាប់ពីមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់ផ្លូវបំបែកលេខ ៤០ ច្រមុះជ្រូក និងបរិវេណជុំវិញផ្សារទាំងអស់ ដោយផ្អាកសកម្មភាពលក់ដូរ ការចេញចូលទីតាំងនេះហាមដាច់ខាត ចំពោះអាជីវករទាំងអស់ដែលស្ថិតនៅទីតាំងបិទខ្ទប់ មិនអនុញ្ញាតឱ្យចេញទៅលក់ដូរនៅកន្លែងផ្សេង ជៀសវាងមានការចម្លងទៅប្រជាពលរដ្ឋផ្សេងទៀត។ បន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោលដើម្បីធ្វើចត្តាឡីស័កនិងយកសំណាក។

នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូប ត្រូវហាមឃាត់ការធ្វើដំណើរចេញចូលនិងឆ្លងកាត់បរិវេណជុំវិញផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារ ឆ្នាំងលើកលែងតែមានការចាំបាច់។ ជាមួយគ្នានេះ ត្រូវហាមឃាត់ការជួបជុំ ការប្រមូលផ្តុំមនុស្ស ការចេញ ចូលទំនាក់ទំនងពីផ្ទះមួយទៅផ្ទះមួយ លើកលែងតែករណីចាំបាច់។

បុគ្គលឬនីតិបុគ្គល ទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារ នឹងប្រ ការ ២ ប្រការ ៣ និងប្រការ ៤ ខាង លើ នឹងទៅចាត់វិធានការយ៉ាងម៉ឺង ម៉ាត់ ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្ដីពីវិធានការការទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីត១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធជាធរមាន៕
ដោយ ៖ ឈៀងថារិទ្ធ




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


