Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនសមាជិក​ក្រុមបាតករ​ ៣០នាក់​ តវ៉ាប្រើហិង្សា​បណ្ដាល​ឱ្យសមត្ថកិច្ចរងរបួស ១៣ នាក់ នៅព្រលានយន្តហោះ​ភ្នំពេញថ្មី

បានផុស

នៅ

ក្រុមប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹងប្រមាណ ១០០ នាក់ នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា បានប្រមូលផ្ដុំគ្នាតវ៉ា ធ្វើបាតុកម្មដោយប្រើដំបង គប់ដុំថ្ម និងដុតកង់កៅស៊ូ បាញ់ជំពាមកៅស៊ូ និងគប់ដបសាំង មកលើកងកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្ដាលឱ្យសមត្ថកិច្ចចំនួន ១៣ នាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ធ្វើបាតុកម្មតវ៉ា មិនព្រមទទួលយកសំណងពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី។

កងកម្លាំងសមត្ថកិច្ចបានបំបែកក្រុមបាតុករដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករ និងឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន ៣០ នាក់ដើម្បីសាកសួរនៅស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល។

រដ្ឋបាលខេត្តចាត់ទុកការតវ៉ានេះ ជាការតវ៉ាខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ និងការបំផ្លាញ់ផលប្រយោជន៍របស់ប្រទេសជាតិ ហើយស្នើឱ្យក្រុមបាតុករបញ្ឈប់សកម្មភាពខុសច្បាប់ ហើយងាក​មកដោះស្រាយបញ្ហាដោយសន្ដិវិធី និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម