ព័ត៌មានជាតិ
គណៈអភិបាលខណ្ឌច្បារអំពៅចុះតាមបណ្តាសាលានាថ្ងៃបើកសិក្សាដំបូង
គណៈអភិបាលខណ្ឌច្បារអំពៅ អមដោយលោកនាយក នាយករង ប្រធានការិយាល័យ ចំណុះឲ្យសាលាខណ្ឌច្បារអំពៅ នាថ្ងៃទី១៥ ខែកញ្ញា បានចុះទៅតាមបណ្តាសាលាដែលត្រូវបានបើកការសិក្សាដល់សិស្សានុសិស្សក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

យោងតាមប្រសាសន៍របស់លោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅថ្ងៃបើកសាលាដំបូងនេះ គឺនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មានវិទ្យាល័យនិងអនុវិទ្យាល័យចំនួន៦ត្រូវបានបើកឲ្យសិស្សបានសិក្សា។ ចំណែកគណៈអភិបាលខណ្ឌសហការណ៍ជាមួយលោក លោកស្រីចៅសង្កាត់ទាំង៨រួមទាំងកម្លាំងសមត្ថកិច្ចផងដែរ។
លោកនាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងទៀតថា ចំពោះអាជ្ញាធរដែលចុះទៅតាមបណ្តាសាលា គឺមានភារកិច្ចត្រួតពិនិត្យសុខភាពដល់សិស្សានុសិស្សមុនពេលចូលសិក្សាដែលក្នុងនោះយុវសិស្សទាំងអស់ត្រូវមានកាតចាក់វ៉ាក់សាំងទាំង២ដូស ពាក់ម៉ាស់ និងបាញ់អាកុលហើយសិស្សទាំងអស់ត្រូវមានដបអាកុលដាក់តាមខ្លួនមុនពេលទទួលឯកសារមេរៀនពីគ្រូ។

ហើយសាលាដែលត្រូវបានបើកឲ្យសិក្សានាថ្ងៃដំបូងនេះរួមមានសាលាវិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែកថ្មី វិទ្យាល័យព្រែកឯង។ ដោយឡែកអនុវិទ្យាល័យមាន៣ គឺអនុវិទ្យាល័យក្តីតាកុយ អនុវិទ្យាល័យហ៊ុន សែន ព្រែកប្រា និងអនុវិទ្យាល័យវត្តក្នុង។

ទាក់ទិននឹងចំនួនសិស្សដែលបានចូលមកសិក្សានាថ្ងៃដំបូងនេះ លោកស្រី ប៉ាត់ សាវី អនុប្រធានការិយាល័យអប់រំសាលាខណ្ឌច្បារអំពៅបានបញ្ជាក់ច្បាស់ថា ខាងការិយាល័យពុំទាន់សរុបបានចំនួនសិស្សដែលត្រូវមកសិក្សាថ្ងៃបើកដំបូងនេះនៅឡើយទេ ដោយសាររង់ចាំរបាយការណ៍ពីសាលាទាំង៦សិនខណៈដែលសាលាមានកម្មវិធីបែងចែកវេនដល់សិស្សមកសិក្សាជាក្រុមៗមិនអាចមកសិក្សាពេញថ្នាក់ដូចមុនបានឡើយ។ដោយខ្លាចក្រែងឆ្លងជំងឺកូវីដ១៩។ទោះជាយ៉ាងណាក៏អាណាព្យាបាលសិស្សមានក្តីត្រេកអរព្រោះពួកគាត់ភ័យខ្លាចបិទសាលាយូពេកអាចធ្វើឲ្យកូនចៅរបស់គាត់មានការយល់ដឹងតិចបំផុត៕
អត្ថបទ៖ នរា





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


