ព័ត៌មានជាតិ
ទឹកជំនន់កំពុងលិចលង់ និងកាត់ផ្តាច់ផ្លូវមួយចំនួនជុំវិញអាងទឹកកំពីងពួយ
ស្ពាន និងផ្លូវថ្នល់មួយចំនួនដែលស្ថិតនៅក្បែៗ និងជុំវិញតំបន់អាងទឹកកំពីងពួយ ត្រូវបានទឹកជំនន់កាត់ផ្តាច់ជាបណ្តើរៗ ដោយសារតែអង្គភាពពាក់ព័ន្ធមិនព្រមឆ្លើយតបទៅតាមសំណូមពររបស់អាជ្ញាធរដែលសុំអោយបិទទ្វារទឹកខ្លះតែគ្មានប្រសិទ្ធិភាព។
រយ:ពេល៣ថ្ងៃមកហើយ ដែលទឹកជំនន់បានហូរច្រោះដាច់ផ្លូវដែលទើបស្ថាបនាថ្មីៗ អស់ជាច្រើនកន្លែង និងបានលិចលង់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនថែមទៀតផង ដោយកន្លែងខ្លះកម្ពស់ទឹក បានហូរនៅពីលើស្ពានថ្មទៅវិញដែលជាហេតុធ្វើអោយច្រោះបាក់ដី និងដាច់ផ្លូវមិនអាចធ្វើដំណើរបានឡើយ រីឯតំបន់ដែររងគ្រោះខ្លាំងជាងគេ គឺភូមិស្លាបប៉ាង ក្នុងឃុំតាគ្រាមតែម្តង ដោយឡែកភូមិអូរដូនពៅគ្រាន់តែទឹកហូរកាត់ភូមិប៉ុណ្ណោះ។

លោក អ៊ឹម ប៊ុនយូ មេឃុំតាគ្រាម បានលើកឡើងថា ទឹកដែលហូរធ្លាក់មកក្នុងអូរដូនពៅនេះ គឺជាទឹកដែលហូរបែកចេញពីស្ទឹងបវេល ហើយការលិចលង់ដ៏ខ្លាំងនេះ គឺលោកបានដឹងតាំងពីថ្ងៃដំបូងម្ល៉េះ ព្រោះលោកបានឃើញទឹកមានសភាពឡើងពេញប្រៀបក្នុងអូរដូនពៅ ដែលទិសដៅរបស់ទឹកនេះត្រូវហូរធ្លាក់ទៅក្នុងអាងទឹកកំពីងពួយ ។
លោកមេឃុំបានបន្តថា ដោយឃើញហេតុការណ៍បែបមិនស្រួល លោកក៏បានទាក់ទងទៅអ្នកយាមទ្វារទឹកអូរដូនពៅ អោយទម្លាក់ទ្វារទឹកវិញខ្លះ ដើម្បីកុំអោយទឹកជន់ខ្លាំងពេក ប៉ុន្តែទ្វារទឹកនៅតែដដែល ឯទឹកកាន់តែហូរគំហុកខ្លាំងឡើង ដោយអ្នកយាមប្រាប់ថា គេបានរាយការណ៍ទៅមន្ទីរធនធានទឹកហើយ តែមិនឃើញឆ្លើយតប ដូច្នេះគេមិនហ៊ានសម្រេចទេទីបំផុតទឹកហូរចូលទៅក្នុងអាងទឹកកំពីងពួយ តែបន្តិចបន្ទួចប៉ុណ្ណោះ ដោយឡែកទឹកមួយចំនួនធំ បានហៀរពីលើទំនប់ ចេញពីអូរដូនពៅ លិចភូមិស្លាបប៉ាងគ្មានសល់ ព្រមទាំងបានបំផ្លាញផ្លូវជាច្រើនកន្លែងផងដែរ។

លោកមេឃុំតាគ្រាមបានបញ្ជាក់ចុងក្រោយថា រហូតដល់ថ្ងៃនេះ គឺមានរយ:ពេល៣ថ្ងៃមកហើយ ដែលទឹកនៅតែបន្តហូរលិចផ្លូវ និងភូមិដដែល ដោយបញ្ហានេះលោកបានរាយការណ៍ទៅលោកអភិបាលស្រុករួចហើយដើម្បីជ្រាប ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ កម្ពុជាថ្មី បានទាក់ទងតាមរយ:ទូរស័ព្ទ ទៅលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមដែរ ដើម្បីចង់ដឹងរឿងនេះ តែលោកមិនបានទទួលខ្សែទូរស័ព្ទយើងឡើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


