Connect with us

ព័ត៌មានជាតិ

ស្ថានភាពទឹក នៅប៉ោយប៉ែត និងស្រុកម៉ាឡៃធូរស្រាល ខណៈក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីកំពុងជន់លិច

បានផុស

នៅ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ឱ្យដឹងថា នៅតាមព្រំដែនប៉ោយប៉ែត ស្រុកម៉ាឡៃស្ថានភាពទឹកបានធូរស្រាល ខណៈជំនន់ទឹកភ្លៀងកំពុងជន់លិចក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ហើយបន្តហូរធ្លាក់ទៅក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ៦០០ គ្រួសារ បានជម្លៀសមកកាន់ទីទួល​សុវត្ថិភាព ខណៈដែលអាជ្ញាធរបានរៀប​ចំទីកន្លែងជូន​ប្រជាពលរដ្ឋរួច​រាល់ហើយ។

បើតាមលោក អភិបាលខេត្ត ជំនន់ទឹកដែលកើតឡើងគឺជាជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីខេត្តបាត់ដំបង។

ខេត្តបន្ទាយមានជ័យ ទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបានបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងខេត្ត ជាពិសេសកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម