ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស បកស្រាយទាំងទឹកភ្នែកក្រោយរងការរិះគន់យ៉ាងចាស់ដៃ រឿងបំផុសគេឯងហូបដំបងយក្ស
ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍និងមានការចែករំលែកកក្រើកបណ្តាញសង្គម បន្ទាប់ពីមានការបង្ហោះរឿងបរិភោគដំបងយក្សជាមួយអំបិលម្ទេស ខណ:ដែលវីដេអូនៃការហូបដំបងយក្សនេះ គឺគេឃើញធ្វើឡើងដោយតារាស្រី ទេព បូព្រឹក្ស ។
បន្ទាប់ពីមានការបង្ហោះចែករំលែកនូវរឿងរ៉ាវប្លែកៗនៃការបរិភោគដំបងយក្សជាមួយអំបិលម្ទេសនេះដែរ គេសង្កេតឃើញមានការចាប់អារម្មណ៍ជាហូហែរដោយមានអ្នកខ្លះបានរកទិញទៅបរិភោគសាកល្បងតាមនិងខ្លះទៀតនៅមានមន្ទិលចង់ដឹងពីអត្ថប្រយោជន៍ ឬក៏មានខ្លះខ្លាចបរិភោគហើយពុលជាដើម។

យ៉ាងណាមិញក្រោយពេលកំពុងល្បីរីកសាយភាយរឿងហូបដំបងយក្សនេះដែរក៏ស្រាប់តែមានមតិជាច្រើនដែលធ្វើការរិះគន់យ៉ាងចាស់ដៃដល់តារាស្រី ទេព បូព្រឹក្ស ដែលជាដើមចមនៃសាច់រឿងនេះបំផុសឲ្យមានការហូបដំបងយក្សដោយមិនបានដឹងពីគុណសម្បត្តិ ឬវិបត្តិរបស់វាឡើយ។
ជាមួយគ្នាដែលមានការរិះគន់តារាស្រី ទេព បូព្រឹក្ស បានចេញមុខLiveបកស្រាយនៅលើផេកផ្ទាល់ខ្លួនទាំងទឹកភ្នែកកាលពីយប់មិញថា “គេចូលចិត្តលើកប្រធានបទខ្ញុំមកនិយាយរហូត ខ្ញុំមានអារម្មណ៍ថា វាតូចចិត្តដែរណាបងប្អូន ខ្ញុំមាអារម្មណ៍ថា មិចក៏ទៅជាអញ្ចឹងអស់ហើយ ខ្ញុំមានអារម្មណ៍ថា លែងចង់មែនទែនតែម្តង….”។ “ដូចរឿងខ្ញុំញ៉ាំ ខ្ញុំប្រាប់ហើយប្រាប់ទៀតថា ខ្ញុំឃើញបងស្រីម្នាក់គាត់ញ៉ាំនៅក្នុងTik Tok គាត់ញ៉ាំទំនងមែនទែន ហេតុនេះហើយទើបខ្ញុំចង់ញ៉ាំវាដែរក៏ទៅរកទិញតែរកមិនបានក៏សួរពូនៅខេត្ត…..ហើយខ្ញុំក៏ខ្លាចពុលដូចគ្នាកាលពីដំបូង”។

តាមការកត់សម្គាល់នាអំឡុងពេលប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ឃើញថា កំពុងផ្ទុះការចាប់អារម្មណ៍ និងល្បីរឿងបរិភោគដំបងយក្សជាមួយអំបិលម្ទេសដែលនាំឲ្យមានការចែករំលែកកាន់តែច្រើនឡើងនៅលើបណ្តាញសង្គម។ ដោយសារហេតុផលនេះហើយទើបមានប្រភពព័ត៌មាននិយាយថា តម្លៃដំបងយក្សលក់នៅលើទីផ្សារមានការឡើងថ្លៃពី១ម៉ឺនរៀលទៅ១៥០០០រៀលជាដើម។

ដោយឡែកព្រោះតែល្បីរឿងហូបដំបងយក្សនេះទើបធ្វើឲ្យតារាកំប្លែង ខ្ញុង ទ្រាំនៅស្ងៀមមិនបានក៏ទិញយកទៅសាកល្បងតាមគេតាមឯងដែរ។ លទ្ធផលបន្ទាប់ពីការសាកល្បងបរិភោគដំបងយក្សរួចអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហាញអារម្មណ៍ក្តៅចិត្តថា នាងក្អួតប៊ិះនឹងស្លាប់ទៅហើយក្រោយហូបដំបងយក្ស។ម្យ៉ាងទៀតពេលនេះក៏ឈឺព្រោះតែដំបងយក្សផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ