ជីវិតកម្សាន្ដ
អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈវី-អាកទីវ
ស្វាគមន៍កំពូលសិល្បការិនីចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព ទេព បូព្រឹក្ស ក្នុងការត្រឡប់មកចូលវិស័យសិល្បៈវិញ ជាមួយរសអារម្មណ៍តន្ត្រីបែបថ្មី បទចម្រៀងថ្មី ស្តាយ៍ប្លែក និងត្រូវបានប្រកាសជាទូតសុច្ឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈវី-អាកទីវ នៅក្នុងកម្មវិធីប្រគំតន្ត្រី “NEW ERA” ដែលប្រព្រឹត្តទៅនៅ ដឹព្រីមៀម សេនធ័រ សែនសុខ នាល្ងាចថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣។

ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សិល្បករ សិល្បការិនី បវរកញ្ញាកម្ពុជា រួមទាំងហ្វេនៗជាច្រើនដែលមានវត្តមានធ្វើជាសក្ខីភាព នៃការចុះហត្ថលេខា ព្រមទាំងមានការចាក់បង្ហាញនូវវីដេអូស្ពតពាណិជ្ជកម្មថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលចូលរួមសម្តែងលើកដំបូងពីសំណាក់សិល្បការិនីចម្រៀងរ៉េប ទេព បូព្រឹក្ស យ៉ាងរស់រវើក និងពោរពេញដោយថាមពល។

ក្នុងឱកាសនោះផងដែរ ទេព បូព្រឹក្ស ក៏បានបង្ហាញនូវអារម្មណ៍ដ៏រំភើបរីករាយ ជាពិសេសដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីបង្កើត និងនាំយកនូវភាពសប្បាយរីករាយអស្ចារ្យក្នុងកម្មវិធីប្រគំតន្ត្រី “NEW ERA” ដែលរៀបចំឡើងជាកិច្ចស្វាគមន៍រូបគាត់ សម្រាប់ការត្រឡប់មកវិញ ក្រោយពេលសម្រាកពីសិល្បៈមួយរយៈ ព្រមទាំងបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធីដ៏អស្ចារ្យជាច្រើនទៀតជាមួយ វឌ្ឍនៈ ប្រ៊ូវើរី បន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីស្វាគមន៍វត្តមានរបស់សិល្បការិនីចម្រៀងរ៉េប ទេព បូព្រឹក្ស ចូលមកកាន់គ្រួសារ វឌ្ឍនៈ ប្រ៊ូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មានប្រសាសន៍ថា “ទេព បូព្រឹក្ស គឺជាសិល្បការិនីមួយរូប ដែលមានទេពកោសល្យ មានឆន្ទៈមោះមុត មានភាពឆ្លាតវៃ និងចេះអភិវឌ្ឍន៍សមត្ថភាពខ្លួនបានយ៉ាងល្អក្នុងវិថីសិល្បៈ ដែលតែងតែនាំមកនូវភាពអស្ចារ្យ ភាពភ្ញាក់ផ្អើល ភាពច្នៃប្រឌិតថ្មី ប្លែកក្នុងការផលិតបទចម្រៀងទាំងបទបែបមនោសញ្ចេតនា និងបទបែបហ៊ីបហបមកអង្រួនបេះដូងយុវវ័យសម័យថ្មី”។

អ្នកឧកញ៉ា បានបន្តទៀតថា “ទេព បូព្រឹក្ស តែងផ្តោតសំខាន់លើការផលិតបទចម្រៀងដែលមានគុណភាព ដែលឆន្ទៈបែបហ្នឹង គឺស្របតាមឆន្ទៈរបស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានរសជាតិ និងគុណភាពទទួលស្គាល់លំដាប់ពិភពលោក សម្រាប់អតិថិជនយើងនៅគ្រប់ទិសទី ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប្រ៊ូវើរី និង ទេព បូព្រឹក្ស នឹងនាំអ្វីអស្ចារ្យសម្រាប់រូបគាត់ផ្ទាល់ ក៏ដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ វី-អាកទីវ របស់យើង”។

គួរបញ្ជាក់ថា ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី “NEW ERA” ដែលរៀបចំជាពិសេសដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សហការជាមួយសិល្បការិនីចម្រៀងរ៉េប ទេព បូព្រឹក្ស នឹងយកបរិច្ចាគជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ដែលនេះបង្ហាញពីទឹកចិត្តដ៏សប្បុរស និងការចូលរួមដ៏សំខាន់ក្នុងការជួយដល់សង្គមជាតិ ដែលនៅក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែធ្វើនាពេលកន្លងមក៕









-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


