ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ស្រាប់តែប្រកាសថា នឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ បើបានឱកាសថត MV នៅប្រាសាទអង្គរវត្ត
អ្នកនាង ទេព បូព្រឹក្ស កំពុងចាប់អារម្មណ៍ខ្លាំងពីសាធារណជន បន្ទាប់ពីបានផុសនូវសារខ្លីមួយ ដោយបានរៀបរាប់ថា
“បើសិនជាផ្តល់ឱកាសឱ្យខ្ញុំបានថត MV បទទេវរាជ និង មហានគរ នៅប្រាសាទអង្គវត្តបាន ពួកខ្ញុំនឹងមិនធ្វើឱ្យ អ្នកទាំងអស់គ្នា ខកបំណងឡើយ” ។


បើទោះបីជាមិនទាន់មានការបញ្ជាក់ពីខ្លឹមសារ នៃការផុសខាងលើក៏ដោយ តែសាធារណជន និងបុគ្គលល្បីៗមួយចំនួន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង តាមរយៈការបញ្ចេញមតិយោបល់ និងចែករំលែក ដោយជឿជាក់ថា តារាប្រុសស្រី ដ៏ល្បីល្បាញលើការផលិតចម្រៀង គឺលោក ជី ដេវីដ និងអ្នកនាង ទេព បូព្រឹក្ស ពិតជាអាចធ្វើបាន។

ក្នុងនោះ មានមតិជាច្រើនលើកឡើងស្រដៀងគ្នា លើការផលិត MV បទ «ទេវរាជ» និង «មហានគរ» ដោយគណនីមួយ ឈ្មោះ Candy បញ្ចេញមតិថា “បទទាំងពីរ មានអត្ថន័យជ្រាលជ្រៅខ្លាំង ដែលបង្ហាញពីមោទនភាពប្រទេសយើង ហេតុនេះខ្ញុំគាំទ្រពេញទំហឹង នូវការផលិតបទនេះ នៅទីតាំងប្រវត្តិសាស្ត្ររបស់កម្ពុជា”។
គួរបញ្ជាក់ថា បទទាំងពីរ ដែលជាស្នាដៃនិពន្ធរបស់លោក ជី ដេវីដ សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម និងបទមួយក្នុងចំណោមនោះ ធ្លាប់ក្លាយជាប្រធានបទជជែកវែកញែកដ៏ក្តៅគគុក រវាងបណ្ឌិត និងសាធារណជនមួយចំនួន។ ហើយនៅថ្ងៃនេះ អ្នកនាង ទេព បូព្រឹក្ស ស្រាប់តែផុសសំណេរនេះឡើង បង្កឱ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត ប៉ុន្តែមិនមានការបញ្ជាក់ទេថា បទទាំងពីរ នឹងត្រូវបានថតនៅទីតាំងនោះឬអត់៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


