Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំង ធ្វើឱ្យពលរដ្ឋមួយចំនួន ក្នុងខណ្ឌដង្កោព្រួយបារម្ភ

បានផុស

នៅ

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងមានការព្រួយបារម្ភ ចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើងខ្លាំង។

ពលរដ្ឋលើកឡើងនៅព្រឹកថ្ងៃទី ៨ ខែកញ្ញានេះថា រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ ហាក់កំពុង​ហក់ឡើងជាលំដាប់ ដែលធ្វើអោយពួកគាត់មានការភ័យព្រួយខ្លាំង នៃលិចលំនៅឋាន ស្រែ ចំការ ផលដំណាំនានា ក៏ដូចជា ប៉ះពាល់ទៅដល់សត្វពាហនៈដែលសត្វចិញ្ចឹមជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារបញ្ហានេះប្រជាពលរដ្ឋ សូមស្នើអាជ្ញាធរសង្កាត់ ខណ្ឌ ឬ ស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យជាក់ស្តែង ខណៈមិនទាន់ឃើញមេភូមិ ឬ អាជ្ញាធរសង្កាត់ចុះមកពិនិត្យនៅឡើយ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម