ព័ត៌មានជាតិ
អាជ្ញាធរបដិសេធពាក្យចរចាមអារ៉ាមបិទភូមិ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានបដិសេធពាក្យចរចាមអារាម ដែលថា អាជ្ញាធរបិទក្រុម៥មិនឲ្យចេញចូលនោះគឺពុំពិតទេ ដោយគ្រាន់តែឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា។ចំណែកបងប្អូនដែលមានលំនៅដ្ឋានជាប់ និងលោកមេភូមិបឹងឈូក នោះសូមកុំធ្វើដំណើចេញពីលំនៅដ្ឋាន ដើម្បីឲ្យមន្ត្រីក្រសួងសុខាភិបាលមកពិនិត្យក្រែងមានផ្ទុកជំងឺកូវិដ១៩។
លោកបានបន្ថែមថា អំឡុងពេលនាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុម៥ភូមិបឹងឈូកសង្កាត់និរោធគឺសូមឲ្យបងប្អូនចេះសំអាតខ្លួនក្នុងនោះត្រូវពាក់ម៉ាស់និងលាងដៃដោយសាប៊ូរួមទាំងទឹកអាកុលឲ្យបានគ្រប់ៗគ្នា។ នារសៀលថ្ងៃទី១ខែធ្នូនេះលោកបានដឹកនាំក្រុមការងារនាំយកអំណោយរួមមានម៉ាស់ សាប៊ូ អាកុល រួមទាំងស្បៀងអាហារយកទៅផ្តល់ដល់បងប្អូនប្រជាពលរដ្ឋរស់ក្រុម៥ដែលស្ថិតនៅក្បែលំនៅដ្ឋានលោក សាយ សុីម មេភូមិបឹងឈូក ដែលមានផ្ទុកជំងឺកូវុិត១៩តាមរយះក្មួយនាថ្ងៃទី២៨ខែវិច្ឆិកា។

អំណោយដែលយកមកផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុម៥នេះគឺមានអាកុល ម៉ាស់រួមទាំងសាប៊ូ ដើម្បីជូនដល់បងប្អូនយកទៅពាក់និងលាងសំអាតខ្លួន។ខណះនោះលោកអភិបាលខណ្ឌក៏បានយកថ្នាំបាញ់សម្លាប់មេរោគក្នុងក្រុមទី៥នេះទៀតផង។ដូច្នេះទាក់ទិននឹងពាក្យចាមអារាមដែលថាអាជ្ញាធរបិទក្រុម៥មិនឲ្យចេញចូលនោះគឺពុំពិតទេ ដោយគ្រាន់តែឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា។
ចំណែកបងប្អូនដែលមានលំនៅដ្ឋានជាប់និងលោកមេភូមិបឹងឈូក នោះសូមកុំធ្វើដំណើចេញពីលំនៅដ្ឋាន ដើម្បីឲ្យមន្ត្រីក្រសួងសុខាភិបាលមកពិនិត្យក្រែងមានផ្ទុកជំងឺកូវិដ១៩៕
នរា



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ