ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុកតារាចម្រៀង ករុណា ពេជ្រ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតរំលែកទុក្ខចំពោះមរណភាពឪពុកបង្កើតរបស់តារាចម្រៀង ករុណា ពេជ្រ ដែលទទួលមរណភាព កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១។

បើយោងតាមលិខិតរំលែកទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ បានថ្លែងដូច្នេះថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសម្ដែងនូវការសោកស្ដាយដោយក្តីស្រណោះអាឡោះអាល័យចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ជ្រាលជ្រៅ ចំពោះកូន និងចៅជាទីស្រឡាញ់»។

សូមបញ្ជាក់ថា លោកឪពុកជាទីស្រលាញ់របស់តារាចម្រៀង លោក ករុណា ពេជ្រ គឺ លោក ម៉ុក សាខន បានទទួលមរណភាពក្នុងជន្មាយុ ៧៥ ឆ្នាំ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ដោយជំងឺប្រចាំកាយមានរយៈពេលជាច្រើនឆ្នាំ។

លោក ករុណា ពេជ្រ ក៏បានប្រកាសជាសាធារណៈនូវដំណឹងដ៏សោកស្ដាយ និងសោកសៅខ្លាំងព្រោះថា ពេលនេះលោកកំពុងតែមានទុក្ខធំដោយសារតែត្រូវបែកពីលោកឪពុកជាទីស្រលាញ់ជារៀងរហូតហើយ។

បន្ថែមពីនោះ មុនលាចាក លោកឪពុកលោក ករុណា ពេជ្រ បានធ្លាក់ខ្លួនឈឺជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល ពោលគឺប្រៀបដូចជាមនុស្សរុក្ខជាតិ សម្រាន្តស្ដូកស្ដឹងជាប់នឹងគ្រែ មិនអាចកម្រើកបានអស់រយៈពេលជាង ៣ ឆ្នាំមកហើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


