សេចក្ដីជូនដំណឹង
អភិបាលរាជធានីភ្នំពេញ ផ្ញើសាររំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ក្នុងរាជធានីភ្នំពេញ និង ក្នុងនាមខ្ញុំព្រះករុណា ពិតជាមានសេចក្ដីរន្ធត់ចិត្តឥតឧបមា និងមានសេចក្ដីក្រៀមក្រំបំផុត ដោយបានទទួលដំណឹងអំពីការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាយណ្ហសម័យ នាថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោន បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ៤០ នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។

ស្ថិតក្នុងសមាន មានទុក្ខ វិយោគសោកស្ដាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខ ប្រកបដោយសេចក្ដីក្ដុកក្ដួលជាទីបំផុត ចំពោះការបាត់បង់នូវមហាវីរសង្ឃកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលពេញមួយព្រះជន្មរបស់ សម្តេច បានលះបង់អស់ព្រះកាយពល សាងព្រះផ្នួស បូជា ក្នុងវិស័យព្រះពុទ្ធ ពុទ្ធសាសនា និងចូលរួមលើកកម្ពស់ការរស់ឡើងវិញ នៃព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាពិសេសព្រះអង្គបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត បូជាថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ ដោយបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ននេះ៕




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៤៤ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ


