វប្បធម៌ ជំនឿ
រុក្ខជាតិមួយប្រភេទជួយទម្លុះឧបសគ្គ និងបង្កើនថាមពលសុខភាព ចំពោះឆ្នាំ «ថោះ»
ដោយផ្អែកលើប្រតិទិនចិន មនុស្សកើតឆ្នាំ «ថោះ» គ្រិស្តសករាជ ១៩៧៥, ១៩៨៧, និង ១៩៩៩ ជាឆ្នាំរបស់ឆ្នាំសត្វទន្សាយ ពង្សមនុស្សស្រី និងមានធាតុឈើ។
ហេតុដូច្នេះហើយមនុស្សដែលកើតក្នុងឆ្នាំនេះ មានលេខសំណាង ០, ១, ៦ រីឯពណ៌នាំជោគលាភក្នុងឆាកជីវិត និងរបររកស៊ីគឺពណ៌ បៃតង ស្វាយ ខៀវ ប្រផេះ និងខ្មៅ។

បុគ្គលិកលក្ខណៈនៃអ្នកកើតឆ្នាំទន្សាយ ជាមនុស្សឆ្លាត និងពូកែ ហើយពួកគេអាចទទួលជោគជ័យទាំងវ័យក្មេង ស្ទើរគ្រប់វិស័យ។ ពួកគេមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមមិត្តភក្តិ ពីព្រោះពួកគេមានគំនិតទូលំទូលាយ ចេះអត់ធ្មត់ និងប្រុងប្រយ័ត្ន។ ពួកគេភាគច្រើនមានចក្ខុវិស័យប្លែក និងដឹងពីរបៀបប្រើទេពកោសល្យបានល្អ។
អ្នកដែលមានរាសីចក្រទន្សាយ មានចរិតរឹងមាំ ហើយតែងតែខិតខំអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅ។ ពួកគេពោរពេញទៅដោយមហិច្ឆតា និងមានសហគ្រិនភាពល្អ។ ពួកគេភាគច្រើនចូលចិត្តធ្វើដំណើរកម្សាន្តណាស់។ បុរសទន្សាយពូកែគិតគូរខិតខំមិនទំនេរដៃ ហើយមនុស្សស្រី វិញគឺសុភាពរាបសាមានលក្ខណៈសមរម្យ ហើយពួកគេច្រើនជានារីស្អាតៗ។

ពួកគេមានភាពវាងវៃ និងមានធនធានអំណាចមកពីកំណើត ដែលធ្វើឱ្យអ្នកផងមានចំណាប់អារម្មណ៍ ព្រោះតែពួកគេមានភាពរស់រវើកនិងរីករាយ។ ជាធម្មតាពួកគេទន់ភ្លន់ អត់ធ្មត់និងសុភាពរាបសា ដូច្នេះងាយស្រួលក្នុងការចុះសម្រុងគ្នាជាមួយអ្នកដទៃ។ ពួកគេក៏មានការប្រុងប្រយ័ត្នខ្ពស់និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។
ទោះយ៉ាងណាក៏ដោយពួកគេច្រើនតែទុកឱ្យអ្នកដទៃមានអារម្មណ៍ថា ក្រអឺតក្រទមដោយសារតែបំណងប្រាថ្នាខ្ពស់និងគោលដៅធំ។ នៅពេលពួកគេមានអារម្មណ៍មិនល្អពួកគេច្រើនតែធ្វើឱ្យដៃគូខឹងនិងធ្វើឱ្យអ្នកដទៃឈឺចាប់ដោយពាក្យសម្ដី។
ពេលខ្លះពួកគេខ្វះភាពបត់បែនក្នុងការងារ ដូច្នេះពួកគេតែងតែដោះស្រាយបញ្ហាតាមរបៀបដូចមិនសូវពូកែខាងទំនាក់ទំនងសង្គមទេ។ លើសពីនេះទៅទៀតពួកគេមានភាពអត់ធ្មត់ខ្លាំងពេកដែលពួកគេមិនអាចនៅជាប់នឹងវត្ថុមួយបានយូរឡើយ។

ឯពេលខ្លះទៀតពួកគេទំនងជាមិនបញ្ចេញមតិដោយបើកចំហ ដូច្នេះវាពិបាកសម្រាប់មនុស្សក្នុងការយល់ពីគំនិតពិតរបស់ពួកគេ។ តាមពិតពួកគេស្មុគស្មាញណាស់ ហើយងាយនឹងមានអារម្មណ៍ឯកោ។ អារម្មណ៍របស់ពួកគេមិនមានស្ថេរភាពខ្លាំងទេ ហើយពួកគេអាចខឹងបានយ៉ាងងាយផង។
បើគិតតាមក្បួនហុងស៊ុយ មនុស្សឆ្នាំ «ថោះ» ត្រូវធាតុជាមួយដើមឬស្សីណាស់ ដោយហេតុថាពន្លកឬស្សីមិនមែនជាជម្រក ក៏ពុំមែនជាអាហារល្អនៃពពួកទន្សាយដែរ តែបែរជាកំពូលឱសថព្យាបាលពេលទន្សាយគុ្រន។ ដូច្នេះមនុស្សឆ្នាំនេះ អាចមានគំនូរឬស្សីនៅក្នុងផ្ទះ ក្បាលដំណេក ឬកន្លែងធ្វើការដើម្បីទម្លុះឧបសគ្គ និងបង្កើននូវថាមពលសុខភាពបានរឹងមាំ៕
អត្ថបទ៖ សន្យា
ចុចអាន៖ មើលវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?
ចុចអាន៖ បុគ្គលិកលក្ខណៈ និងសញ្ញាសំណាងសម្រាប់មនុស្សឆ្នាំ «ខាល»
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


