ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ ល្បីថាឡើងងារជាឧកញ៉ា?
កំពូលតារាចម្រៀងប្រចាំប្រទេសលោក ព្រាប សុវត្ថិ ស្របពេលដែលអាជីពសិល្ប:នូវតែរក្សាបានសន្ទុះគាំទ្រនិងមុខជំនួញកាន់តែមានភាពជោគជ័យ ស្រាប់តែលេចឮដំណឹងថា លោកត្រូវបានឡើងងារជាឧកញ៉ា។

យោងតាមប្រភពចចាមអារាមដែលនិយាយតៗគ្នាបានលើកឡើងថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លេចតម្រុយឡើងងារជាឧកញ៉ាហើយ ប៉ុន្តែដំណឹងនេះមិនត្រូវបានទម្លាយឲ្យមហាជនដឹងជាសាធារណ:ទេ។ទន្ទឹមនេះក៏មានប្រភពខ្លះនិយាយដែរថា លោក ព្រាប សុវត្ថិ គួរក្លាយជាឧកញ៉ាដែរហើយ។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រនិងមហាជនកាន់តែចាប់អារម្មណ៍ថែមទៀតនោះ ការលេចឮដំណឹងលោក ព្រាប សុវត្ថិ ឡើងងារជាឧកញ៉ានេះ គឺខណ:ដែលអាជីពរកស៊ីអចលនទ្រព្យ និងមុខជំនួនផ្សេងៗទៀតកំពុងមានសន្ទុះគួរឲ្យកត់សម្គាល់។

ជុំវិញដំណឹងលេចឮនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ មិនទាន់អាចទាក់ទងដើម្បីសុំការបញ្ជាក់ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បាននៅឡើយទេ។ អ្នកគាំទ្រជាច្រើនកំពុងរង់ចាំចង់ដឹងការពិតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


