ព័ត៌មានជាតិ
មន្ត្រីសាខា ក.ប.ប. ខេត្តសហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្ម ខេត្តចុះពិនិត្យនិងដក ហូតទំនិញខូច គុណភាពបាន១០៩.៥២៧គីឡូ ក្រាម
បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃ ទី ៤ ខែវិច្ចិកា ឆ្នាំ ២០២១ នេះ មន្ត្រី សាខា ក.ប.ប. ខេត្ត បន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យនិងដក ហូត ទំនិញខូច គុណភាព និង ហួស កាល បរិច្ឆេទ ប្រើប្រាស់ តាម បណ្ដា គេហដ្ឋាន និង ម៉ាត លក់ ទំនិញ បាន ១០៩.៥២៧គីឡូ ក្រាម ស្ថិត ក្នុងក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

មន្ត្រី មន្ទីរ ពាណិជ្ជកម្ម ខេត្ត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាការចុះពិនិត្យនិងដក ហូត ទំនិញខូច គុណភាព និង ហួស កាល បរិច្ឆេទ ប្រើប្រាស់ តាម បណ្ដា គេហដ្ឋាន និង ម៉ាត នេះអនុវត្តតាមបទបញ្ជារបស់ ក្រសួងពាណិជ្ជកម្ម។

ក្រោយពីមន្ត្រីធ្វើការចុះពិនិត្យតាម បណ្ដា គេហដ្ឋាន និង ម៉ាត លក់ ទំនិញក្នុងនោះបានធ្វើការដក ហូតទំនិញខូចគុណ ភាព និង ហួស កាល បរិច្ឆេទ ប្រើប្រាស់ រួម មាន ៖
-មី ថៃ ចំនួន ៣៨កញ្ចប់ ស្មើ ២.២៨គីឡូ ក្រាម
-នំ Kelloggs ចំនួន ៥ប្រអប់ ស្មើ ១.១គីឡូ ក្រាម
-ទឹក ដោះ គោ Pakchong ចំនួន ១៨ ប្រអប់ ស្មើ ២.២៥លីត្រ
-ស្ករ គ្រាប់ Kinder Joy ចំនួន ១៣០គ្រាប់ ស្មើ ២.៦គីឡូ ក្រាម
-ការ៉េម Mag A Cone ចំនួន ២ដើម ស្មើ ០.១៥២គីឡូ ក្រាម
-នំ Buscuit Jullies ចំនួន ៦ធុង ស្មើ ៣.១៨គីឡូ ក្រាម
-នំ Kokola ចំនួន ១០ធុង ស្មើ ៤គីឡូ ក្រាម
-នំ Bella France ចំនួន ១៤ ប្រអប់ ស្មើ ៥.២៥គីឡូ ក្រាម
-ទឹក ដោះ គោ ចម្រុះ ចំនួន ២២១ប្រអប់ ស្មើ ៣៨.១៦លីត្រ
-ស្រា បៀ Leo ចំនួន ៣៦ ដប ស្មើ ១១.៥២លីត្រ
-ស្រា បៀរ M ចំនួន ១២ដប ស្មើ ៧.៤៤លីត្រ
-ស្រា បៀរ M ចំនួន ១៤កំប៉ុង ស្មើ ៦.៨៦លីត្រ
-Black កាហ្វេ ចំនួន ១៦កំប៉ុង ស្មើ ២.៨៨លីត្រ
-Schweppe ចំនួន ២១ កំប៉ុង ស្មើ ៦.៩៣លីត្រ
-Oishi ចំនួន ៨ដប ស្មើ ៣.៣៦គីឡូ ក្រាម
-នំសូកូឡា ចំនួន ៧ប្រអប់ ស្មើ ១.៤គីឡូ ក្រាម
-បបរ កញ្ចប់ ចំនួន ៤២កញ្ចប់ ស្មើ ២.០៥គីឡូ ក្រាម
-នំ Latte ចំនួន ៧ប្រអប់ ស្មើ ០.៧គីឡូ ក្រាម
-ចេក និង ត្រាវ បំពង ចំនួន ៣១កញ្ចប់ ស្មើ ៦.២គីឡូ ក្រាម
-នំ Koh Kae ចំនួន ៩កញ្ចប់ ស្មើ ០.៧៦៥គីឡូ ក្រាម
-ទឹក ផ្លែឈើ Jele ចំនួន ៣កញ្ចប់ ស្មើ ០.៤៥លីត្រ
សរុបចំនួន ១០៩.៥២៧គីឡូ ក្រាម ។

មន្ត្រី មន្ទីរ ពាណិជ្ជកម្ម ខេត្ត បានបញ្ជាក់ឲ្យបន្តទៀតថា ក្នុងបេសកកម្មចុះបង្ក្រាបទំនិញមន្ត្រីបាន ពន្យល់ ណែនាំ ដល់ អាជីវករ ទាទាំងអស់ឲ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ក្នុង ការ លក់ ទំនិញ ខូច គុណភាព និង ហួស កាល បរិច្ឆេទ ទៅ ដល់ ដៃ អ្នក ប្រើប្រាស់ ជៀសវាង ប្រឈម មុខ នឹង ច្បាប់ ។ហើយ មន្ត្រី ជំនាញ ក៏បាន តម្រូវ ឱ្យ ម្ចាស់ ទំនិញ ល្មើស បី ទីតាំង បង់ ប្រាក់ ពិន័យ អន្តរ ការណ៍ ដោយ សរសេរ ប័ណ្ណ បង់ ប្រាក់ ផាក ពិន័យ ចំនួន បី ច្បាប់។
គួរបញ្ជាក់ផងដែរទំនិញដែលបង្ក្រាបបាននោះនិងធ្វើការដុតកម្ទេចចោលនៅថ្ងៃខាងមុខនេះផងដែរ៕
ដោយ ៖ វ៉ាន់ ណាង




-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


