Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ដកថយ​ក្រោយ​ពិនិត្យ​ផលិតផល​ទឹកដោះគោ​wakodo មាន​គុណភាព​ស្តង់ដា​

បានផុស

នៅ

គណៈកម្មាការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​ផលិតផល​ទឹកដោះគោ​ម៉ាក Wakodoដែលជា​ផលិតផល​មកពី​ប្រ ទេស​ជប៉ុន ។​

ការចុះពិនិត្យ​ទីតាំង​ខាងលើនេះ បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក សឿ ឡងឌី ព្រះរាជអា ជ្ញារង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​បណ្ដឹង​អនាមិក​ចោទថា ផលិតផល​ទឹកដោះ wakodo ក្លែងក្លាយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា ទឹកដោះគោ​ឈ្មោះ Wakodo ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន VNK Corporation LTD ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​អគារ​លេខ៨២៧ ផ្លូវ២០០៤ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

បន្ទាប់ពី​ចុះទៅ​ដល់ទី​តាំង សមត្ថកិច្ច ពិនិត្យឃើញថា​ ក្រុមហ៊ុន​នេះ​មានច្បាប់​ទម្លាប់​នាំចូល​ត្រឹមត្រូវ​ហើយ​ថែមទាំង​មាន​លិខិតបញ្ជាក់​ពី​គុណភាព​និង​សុវត្ថិភាព​ដែល​ធានា​ដោយ​ក្រុមហ៊ុន​ជប៉ុន​ដែលជា​ម្ចាស់​ផលិតផល​ថែម​ទៀតផង ទើប​សមត្ថកិច្ច​និង​លោក​ព្រះរាជអាជ្ញា​សម្រេច​ដក​ថ​យចេញ​វិញ​ដើម្បី​រង់ចាំ​ការស្រាវជ្រាវ​ជា​បន្តទៀត​៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ១៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម