Connect with us

ព័ត៌មានជាតិ

សហគ្រិនល្បីឈ្មោះពីររូបបង្ហាញទស្សន ក្រោយពាក្យ«គ្រូជោគជ័យ» កំពុងរង​ការរិះគន់ខ្លាំងលើបណ្តាញសង្គម

បានផុស

នៅ

បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំងៗពីមហាជនលើបណ្តាញទំនាក់ទំនងសង្គម ទៅលើបុគ្គលដែលអះអាងថា ខ្លួនជាគ្រូជោគជ័យមួយចំនួន សហគ្រិនល្បីឈ្មោះពីររូប គឺលោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ធម្មជាតិ Cam – Paint និងលោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay បានបង្ហាញទស្សនផ្ទាល់ខ្លួនជុំវិញបញ្ហានេះ។

លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam – Paint បានលើកឡើងថា កន្លងមកលោកក៏បានតាមដានរឿងរាវដែលកំពុងផ្ទុះការរិះគន់ ទៅលើគ្រូជោគជ័យនេះដែរ។ លោក សោម សម្បត្តិ បានបង្ហាញទស្សនផ្ទាល់ខ្លួនថា « វាមិនអាស្រ័យទៅលើសហគ្រិនជោគជ័យ គ្រូជោគជ័យ ឬគ្រូមិនជោគជ័យទេ មានពេលខ្លះការឆ្គាំឆ្គងសុជីវធម៌រស់នៅ វាមិនមែនមានន័យថា ឲ្យតែគ្រូជោគជ័យសុទ្ធតែមានបញ្ហាអញ្ចឹងទេ តាមពិតមនុស្សដែលមិនជោគជ័យ មានបញ្ហាច្រើនលើសលុបជាងអ្នកជោគជ័យទៅទៀត ប៉ុន្តែដោយសារគេមិនស្គាល់គាត់ អ៊ីចឹងគ្មានអ្នកណាទៅកត់ចំណាំគាត់ ឬទៅតាមដានទេ ហើយម្យ៉ាងទៀត ដោយសារគាត់បរាជ័យទៅហើយ មិនត្រូវបានគេដឹងគេស្គាល់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា រឿងសីលធម៌នេះ គឺជារឿងបុគ្គល ទោះបីជាបុគ្គលនោះជោគជ័យយ៉ាងណាក៏ដោយ ក៏ជៀសមិនរួចពីបញ្ហាសីលធម៌ដែរ។ លោក សម្បត្តិ សង្កត់ធ្ងន់ថា ដើម្បីស្តារស្ថានការឲ្យត្រឡប់មកភាពល្អសើរឡើងវិញ ត្រូវប្រកាន់ជាប់សីលធម៌ជាគោល។ លោកថា «ឧទាហរណ៍ដូចជាខ្ញុំចឹង ខ្ញុំជាអ្នករកស៊ី ជាគ្រូម្នាក់ដែរ តែខ្ញុំមិនរាប់ថាខ្លួនឯងជាគ្រូជោគជ័យទេ ប៉ុន្តែសង្គមក៏ចាត់ទុកថា ជាមនុស្សជោគជ័យម្នាក់ដែរ…ខ្ញុំបានធ្វើការជួយមនុស្សច្រើនណាស់ ក្នុងការចែករំលែកក្នុងសង្គម…បើសិនជាសហគ្រិនជោគជ័យមិនធ្វើការចែករំលែក សួរថា អ្នកទំាងអស់គ្នា បានអីរៀនសូត្រ បើម្នាក់ៗជោគជ័យហើយ មិនព្រមចែករំលែករស់នៅអាត្មានិយមម៉េចកើត សង្គមត្រូវតែមានមនុស្សជួយ មិនអាចនៅស្ងាត់ស្ងៀមបានទេ»។

លោក សោម សម្បត្តិ បានបញ្ជាក់ថា មនុស្សដែលមិនខុសមានពីរ គឺទី១ មនុស្សមិនទាន់កើត និងទី២ មនុស្សដែលបានស្លាប់ទៅហើយ។ លោកថា មនុស្សដែលនៅរស់ ធ្វើច្រើនខុសច្រើន ហើយអ្នកដែលមិនខុសនោះ ប្រហែលជាអ្នកដែលមិនបានធ្វើអ្វីទាល់តែសោះ។ «ដើម្បីឲ្យយើងរស់នៅហើយធ្វើកុំឲ្យមានកំហុស យើងត្រូវរៀនសូត្រអំពីសុជីវធម៌ សីលធម៌ និងគុណធម៌»។

ចំណែកលោក ជី សិលា ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay បានបញ្ចេញទស្សនថា សាធារណជនគួរតែលើកទឹកចិត្តដល់បុគ្គលដែលមានបទពិសោធន៍ការងារច្រើន ក្នុងការចែករំលែកចំណេះដឹង។ ប៉ុន្តែបុគ្គលដែលតាំងខ្លួនជាគ្រូជោគជ័យ មិនគួរមានអំនួត ដោយផ្តល់ភាពអស្ចារ្យឲ្យខ្លួនឯងខ្លាំងពេកទេ ព្រោះកុំឲ្យសង្គមចាត់ទុកថា ឲ្យតែអ្នកចែករំលែកសុទ្ធតែជាអ្នកចង់បានមុខមាត់។ លោក ជី សិលា បានលើកឡើងថា រឿងខ្លះគ្រូដែលតាំងខ្លួនជាបុគ្គលជោគជ័យ មិនគួរផ្តល់យុទ្ធសាស្រ្តបែបអវិជ្ជមានដើម្បីតែប្រយោជន៍បុគ្គលប៉ះពាល់ដល់សង្គមនោះទេ។ លោកថា « រឿងថ្មីៗនេះ មានករណីបង្រៀនមនុស្សឲ្យទៅខ្ចីលុយគេ វាជាគំនិតមួយដែលមិនគួរកើតឡើងក្នុងសង្គមយើងទាល់តែសោះ ហេតុអ្វីបានជាយើងឲ្យគំនិតនឹង ទៅផ្សព្វផ្សាយក្នុងសង្គម ហើយមានមនុស្ស Follows រាប់ម៉ឺននាក់»។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សាធារណជននៅលើបណ្តាញទំនាក់ទំនងសង្គមនានា បានផ្ទុះការរិះគន់មិនសំចៃមាត់ទៅលើគ្រូជោគជ័យ ពាក់ព័ន្ធនឹងការផ្តល់យោបល់បែបអវិជ្ជមាន ដើម្បីតែផលប្រយោជន៍បុគ្គល ប៉ះពាល់ដល់សង្គមទាំងមូល។ ជាក់ស្តែងដូចជាករណី លោក សៀវ សុផល ដែលមហាជនហៅថា គ្រូជោគជ័យ បានរៀបចំយុទ្ធសាស្រ្តឲ្យតារាកំប្លែងអ្នកនាង ខ្ញុង ដោះបំណុលដែលជំពាក់គេជិត ៦០ម៉ឺនដុល្លារ។ ចំណែកករណីចុងក្រោយនេះ គឺលោក ប៊ុន រស្មី ហៅ ប៊ុន ផាក ពាក់ព័ន្ធនឹងរឿងស្នេហា និងការក្លែងបន្លំធ្វើជាមេធាវីជាដើម។ នេះបើតាមការបង្ហាញលើដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម