សេដ្ឋកិច្ច
សហគ្រិនមីយ៉ាន់ម៉ា ៤០ ក្រុមហ៊ុន ស្វែងរកការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់គាំទ្រសមត្ថភាពផលិតបន្ថែមរបស់កម្ពុជា
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ាដែលមកពីវិស័យចម្រុះប្រមាណ ៤០ ក្រុមហ៊ុនផ្សេងគ្នាបានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដើម្បីបំពេញចន្លោះប្រហោងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។

ក្នុងជំនួបជាមួយលលោករដ្ឋមន្ត្រី ហែម វណ្ណឌី គណៈប្រតិភូ បានដឹកនាំម្ចាស់អាជីវកម្មមីយ៉ាន់ម៉ាចំនួន ៤០ ក្រុមហ៊ុន មកពីវិស័យចម្រុះ រួមមានក្រុមហ៊ុនផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន គុជ ត្បូងថ្ម ក្រណាត់ ឱសថបុរាណ គ្រឿងបន្លាស់យានយន្ត និងក្រុមហ៊ុនផ្តល់សេវាអប់រំ និងប្រឹក្សាយោបល់ជាដើម។
លោកបណ្ឌិត Soe Hein ជាសហគ្រិនមីយ៉ាន់ម៉ា ដែលបានដំណើរការអាជីវកម្មអប់រំនៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ បានលើកឡើងថា នេះជាបេសកកម្មផ្គូផ្គងអាជីវកម្មលើកទី៤ ពីមីយ៉ាន់ម៉ាមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោក ហែម វណ្ណឌី បានស្វាគមន៍គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា និងបានលើកឡើងអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម ព្រមទាំងកំណែទម្រង់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច។
លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាគឺជាទីផ្សារបើកចំហ ហើយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តគាំទ្រវិនិយោគិនដែលត្រៀមខ្លួនប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនដែលអាចជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។”

លោកថា ទោះបីកម្ពុជាបានទទួលជោគជ័យច្រើនក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ចូលទៅក្នុងខ្សែច្រវាក់នៃឧស្សាហកម្មធំៗនៅតែជាបញ្ហាប្រឈមនៅឡើយ។
លោក ហែម វណ្ណឌី បានបន្ថែមថា៖ “ទោះបីកម្ពុជាបានទទួលជោគជ័យច្រើនក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅក្នុងខ្សែច្រវាក់នៃឧស្សាហកម្មធំៗ នៅតែជាបញ្ហាប្រឈមនៅឡើយ។ ខណៈដែលកម្ពុជាត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ មានសារសំខាន់ណាស់ ហើយយើងលើកទឹកចិត្តវិនិយោគិនមីយ៉ាន់ម៉ាឱ្យរួមចំណែកបំពេញចន្លោះប្រហោងទាំងនេះ។”

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានរំលឹកជូនគណៈប្រតិភូពីច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាអនុញ្ញាតឱ្យវិនិយោគិនបរទេសមានកម្មសិទ្ធិលើអាជីវកម្មរបស់ខ្លួន ១០០ ភាគរយ ព្រមទាំងបានស្នើឱ្យវិនិយោគិនប្រើបណ្តាញត្រឹមត្រូវក្នុងការបង្កើតអាជីវកម្ម ជាជាងការពឹងផ្អែកតែលើសេវា ឬភ្នាក់ងារភាគីទីបី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


