ព័ត៌មានជាតិ
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់យុវជនជំនាន់ក្រោយ ត្រូវបានរៀបចំត្រៀមរួចហើយ
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា សម្ដេច និងថ្នាក់ដឹកនាំសំខាន់ៗ បានរៀបចំរួចទៅហើយ នូវសមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់យុវជនជំនាន់ក្រោយ ហើយជិតពាក់កណ្ដាល នៃសមាសភាព គឺបានរៀនចប់ថ្នាក់បណ្ឌិត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ៩ ខែធ្នូនេះថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំត្រៀមរួចជាស្រេចទៅហើយ សម្រាប់យុវជនជំនាន់ក្រោយ។ នៅក្នុងសមាសភាពនោះ មានអ្នករៀនចប់ថ្នាក់បណ្ឌិត រហូតដល់ជិតពាក់កណ្ដាលឯណោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំអត់បង្ហាញទេ ក្រៅពីមនុស្សប៉ុន្មាននាក់ ខ្ញុំមិនបង្ហាញឲ្យនរណាដឹងទេ គណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំត្រៀមរួចហើយ សម្រាប់ពួកក្មេងជំនាន់ក្រោយ ផ្ដាំទៅអ្នកឯងទៅ ផ្ដាំទៅអ្នកឯង ហើយពិនិត្យក្នុងគណៈរដ្ឋមន្ត្រីហ្នឹង បណ្ឌិតជាក់ពាក់កណ្ដាល ក្រៅពីនោះអនុបណ្ឌិត»។
នៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលត្រៀមទុកនោះ គឺមានអាយុក្រោម ៦០ឆ្នាំ។ បើតាមសម្ដេចតេជោ ហ៊ុន សែន គឺនៅថ្ងៃម្សិលមិញ មានការប្រជុំរួចស្រេចទៅហើយ នៅផ្ទះរបស់សម្ដេច ដោយមានការចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។ នៅក្នុងកិច្ចប្រជុំនេះ គឺបានសម្រេចទៅលើបញ្ជីឈ្មោះ សមាសភាពគណៈរដ្ឋមន្ត្រីបម្រុង រួចស្រេចទៅហើយ។
ទោះយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីបម្រុងនេះ មិនមែនចាប់ផ្ដើមបំពេញការងារ នៅក្នុងឆ្នាំ ២០២៣ខាងមុខនេះនោះទេ ពីព្រោះនៅឆ្នាំ ២០២៣ សម្ដេចតេជោ នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីដដែល៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ