ព័ត៌មានជាតិ
កំណត់ថ្ងៃប្រកាសលទ្ធផលសិស្សប្រឡងបាក់ឌុប
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី១៩សម្រាប់រាជធានីខេត្តនិងតាមបណ្តាញសង្គមរបស់ក្រសួង។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រលប់ថ្ងៃទី២៨ធ្នូ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា មុននឹងដល់ថ្ងៃប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៩ធ្នូនេះគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទទូទាំងប្រទេស បានដឹកសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំឯកសារពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា នៅពេលរសៀលនឹងមានការប្រជុំវាយតម្លៃពីលទ្ធផលសំណេរនៅវិទ្យាស្ថានជាតិអប់រំនិងធ្វើការកំណែសន្លឹកកិច្ចការបេក្ខជនចាប់ពីថ្ងៃទី៣០ខែធ្នូ រហូតដល់ថ្ងៃទី០ខែមករាឆ្នាំ២០២២ នៅតាមមណ្ឌលកំណែចំនួន១០ នៅក្នុងរាជធានីភ្នំពេញ និងដំណើរការស្រង់ពិន្ទុចាប់ពីថ្ងៃទី៦ខែមករារហូតដល់ថ្ងៃទី១៦ខែមករា។
ពាក់ព័ន្ធនឹងការប្រកាសលទ្ធផលប្រឡងនេះក្រសួងអប់រំបានណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាវជធានី ខេត្ត ត្រូវចាត់តាំងតំណាងឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងនៅនាយកដ្ឋានកិច្ចការប្រឡង (អគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡាជាន់ទី៥) នៅថ្ងៃ ១៨ ខែមករា ឆ្នាំ២០២២ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ នារសៀលថ្ងៃទី១៨ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២សម្រាប់ខេត្តផ្សេងៗ ទៀតនៅទូទាំងប្រទេស។
ក្រសួងអប់រំបានបញ្ជាក់ថា ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើនៅតាមមណ្ឌលសំណេររៀងៗខ្លួន ដោយ មានការចូលរួមពីអាជ្ញាធរដែនដី និងត្រូវមានបាយការណ៍ប្រគល់មកនាយកដ្ឋានកិច្ចការប្រឡង។
លោក រដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក៏ដោយ ក៏ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះឃើញថាមានភាពល្អប្រសើរជាងមុនៗដែរ ពោលគឺបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនប្រឡងបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាប្រឡងឆ្នាំនេះមានបេក្ខជនអវត្តនមានចំនួន៤៤៣០នាក់ក្នុងចំណោមបេក្ខជនសរុបចំនួន១១៤ ១៨៣នាក់នៅទូទាំងប្រទេសនិងមានបេក្ខជនមានបញ្ហាសុខភាពចំនួន៣៦នាក់ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់និងមានបេក្ខជនម្នាក់នៅខេត្តបាត់ដំបងមានឆ្លងជំងឺកូវីដ១៩ព្រមទាំង បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៤នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន២៩នាក់។ ដោយឡែកបេក្ខជន២នាក់ មានបញ្ហាសុខភាពត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលគាត់បញ្ចប់ដំណើរសំណេរព្រឹកថ្ងៃទី២នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធនិងមានការថយចុះបើធៀបទៅនឹងឆ្នាំមុនដោយសារអាកាសធាតុមានអំណោយផល ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


