KPT+
២០២២ គួរតែដល់ពេល Say «Goodbye» ចំពោះទំនាក់ទំនងទាំង ៤នេះ
ឆ្នាំ ២០២២ គឺជាឆ្នាំដែលគួរងាកមកស្រឡាញ់ខ្លួនឯង មុនពេលផ្តោតអារម្មណ៍ទៅលើការធ្លាក់ចិត្ត ផុងខ្លួនលង់ស្រឡាញ់អ្នកដទៃ។ បើគេមិនល្អ វាគួរដល់ពេលដែលត្រូវចាកចេញហើយដែរ។
ទាំងនេះគឺជាប្រភេទនៃទំនាក់ទំនងដែលអ្នកគួរតែ Say Goodbye ក្នុងពេលឆ្នាំ ២០២២ មកដល់!
១. ទំនាក់ទំនងស្ទើរភ្លើង

មនុស្សម្នាក់ដែលផ្តល់ឱ្យយើងតែពាក់កណ្តាលនៃក្ដីស្រឡាញ់របស់គេ ជាមនុស្សដែលមិនសូវឲ្យតម្លៃលើទំនាក់ទំនង។ គេគ្មានឆន្ទៈឬសមត្ថភាពក្នុងការផ្តល់ឱ្យយើងនូវបេះដូងដ៏បរិសុទ្ធរបស់គេឲ្យយើងទេ។ ស្រឡាញ់ដូចមិនស្រឡាញ់ មិនស្រឡាញ់ដូចស្រឡាញ់ ពោលគឺស្រឡាញ់ស្ទើរភ្លើង មិនមែនជាមនុស្សដែលអ្នកគួររួមដំណើរជាមួយរហូតដល់ឆ្នាំ ២០២២ ឡើយ! កុំព្យាយាមកុហកថា គេស្រឡាញ់ខ្លាំង ឲ្យគេទៅចុះ ហើយស្វែងរកតម្លៃរបស់យើងវិញ។
២. ទំនាក់ទំនងដែលមានលេសមិនចេះអស់

អ្នកណាៗក៏មានកំហុស ព្រោះគ្រប់គ្នាគ្មាននរណាល្អឥតខ្ជោះ។ ប៉ុន្តែមិនមែនយកហេតុផលនេះមកជាលេស ហើយប្រព្រឹត្តកំហុសដដែលៗនោះទេ។ ទំនាក់ទំនងដែលមានលេសមិនអស់មិនហើយ ជាទំនាក់ទំនងមិនគួរទ្រាំ ព្រោះថាតទៅថ្ងៃមុខគេនៅតែមានលេសដោះសារដើម្បីលាក់បាំងរឿងមិនល្អរបស់គេ។ វាដល់ហើយដែលអ្នកគួរនិយាយថា Goodbye ចំពោះទំនាក់ទំនងបែបនេះ។
៣. ទំនាក់ទំនងមានកង់សាគួរ

មនុស្សមានមួយមានពីរដោយមិនច្បាស់លាស់ប្រាកដប្រជាជាមួយយើង គួរដកខ្លួនចេញ ព្រោះគេជាមនុស្សដែលចង់ជិះទូកពីរ មានកង់សាគួរច្រើនតាមដែលគេធ្វើទៅបាន។ សាកសួរខ្លួនឯងថា តើយើងអាចទ្រាំបានទេដែលបានជួបទំនាក់ទំនងប្រភេទនេះ? ចម្លើយច្បាស់ជាអត់ហើយមែនទេ? បើអត់ពិតមែន សូមនិយាយថាលាទៅកាន់គេចុះ មុនពេលរឿងឈឺចាប់កើតឡើង។
៤. ទំនាក់ទំនងអាត្មានិយម

ស្រឡាញ់ខ្លួនឯង មិនខុសទេ តែស្រឡាញ់ជ្រុលដោយមិនគិតពីអ្នកដទៃជារឿងអាត្មានិយម។ មនុស្សម្នាក់ដែលគ្មានពេលសម្រាប់យើង និងគ្មានការលះបង់ចំពោះស្នេហាអ្នកទាំងពីរ មិនគួរជាទំនាក់ទំនងដែលគួរបន្តទៀតទេ។ ដោយសារគេស្រឡាញ់ខ្លួនគេច្រើនជាង ដូច្នេះគេមិនអាចផ្ដល់ក្ដីស្រឡាញ់ដ៏កក់ក្ដៅឲ្យយើងគ្រប់គ្រាន់ឡើយ។
យើងសមនឹងទទួលបានអ្វីដែលប្រសើរជាងនេះ ក្នុងឆ្នាំ ២០២២មកដល់។ ដូច្នេះកុំខាតពេលនឹងទំនាក់ទំនងដូចខាងលើនេះអី! ដល់ពេលដែលនិយាយពាក្យថា “លាសិនហើយស្នេហា!”៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គោលបំណងក្នុងឆ្នាំ២០២២ គឺវិលត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ
ចុចអាន៖ ៣យ៉ាងធំៗ បង្ហាញថា បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


