កីឡា
អតីតខ្សែប្រយុទ្ធ Ronaldo ប្រេស៊ីល មានជីវិតបែបណា និងទ្រព្យសុទ្ធប៉ុន្មាន នាបច្ចុប្បន្ននេះ ?
Ronaldo de Lima ជាកីឡាករជនជាតិប្រេស៊ីលដ៏ពូកែ និងធ្លាប់លេងឲ្យក្លឹបធំៗមួយចំនួន នៅលើពិភពលោក ដូចជា Real Madrid និង Barcelona និងក្លឹបយក្ស Milan ទាំងពីរផងដែរ។ ក្នុងនាមជាខ្សែប្រយុទ្ធដ៏ឆ្នើម គាត់ទទួលបានប្រាក់យ៉ាងច្រើន ខណៈពេលលេង។

មិនត្រឹមមានជាអាជីពកីឡានេះទេ Ronaldo ក៏មានកិច្ចព្រមព្រៀងដ៏ធំ ជាមួយក្រុមហ៊ុន Nike ខណៈលោកបានចូលនិវត្តន៍រួចហើយក៏ដោយ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក នាបច្ចុប្បន្ននេះ យោងទៅតាមការប៉ាន់ប្រមាណ មានចំនួន ៣០០ លានអឺរ៉ូ (៣៤០.២ លានដុល្លារ)។
តើ Ronaldo de Lima បច្ចុប្បន្នធ្វើអ្វី?
ជនជាតិប្រេស៊ីលរូបនេះ មានការវិនិយោគអាជីវកម្មជាច្រើន។ គាត់ក៏ជាម្ចាស់ក្លឹប Real Valladolid ដែលមានមូលដ្ឋាននៅអេស្ប៉ាញផងដែរ។ របាយការណ៍បានបង្ហាញថា គាត់បានចំណាយប្រហែល ៣០ លានអឺរ៉ូ ដើម្បីទាមទារកម្មសិទ្ធិនោះ។
ស្ទិលម៉ូដសក់ដ៏ល្បីនាឆ្នាំ ២០០២
នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០០២ តារាបាល់ទាត់ប្រេស៊ីល បានកាត់សក់ម៉ូដសក់ ប្លែកពីគេ សឹងគ្មានអ្នកដូច។ រហូតពេលនោះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់បានបង្ហាញមុខ ក្នុងការប្រកួត ស្ថិតក្នុងរូបរាងដ៍អស្ចារ្យនេះ។
ទោះពូកែ តែក៏ងាយរងរបួស

ថ្វីត្បិតតែគាត់មានទេពកោសល្យដ៏អស្ចារ្យ ប៉ុន្តែអាជីពរបស់គាត់ បានជួបបញ្ហាជាច្រើនកន្លែង។ ជាពិសេសជង្គង់របស់គាត់ គឺងាយរងគ្រោះណាស់។ តាមពិតទៅ វាគឺជារបួសរបស់គាត់ ដែលរារាំង មិនឲ្យសម្រេចបាននូវភាពអស្ចារ្យគ្រប់ពេលវេលា។
មិត្តស្រី
Celina គឺជាស្ត្រីនៅក្នុងជីវិតរបស់គាត់ឥឡូវនេះ ។ គូស្នេហ៍មួយគូនេះ បានរួមរស់ជាមួយគ្នាជិត៥ឆ្នាំមកហើយ ។ ពួកគេគឺជាគូ ដែលស្រលាញ់គ្នាខ្លាំងបំផុត។

រថយន្តដែលគាត់បើកបរសព្វថ្ងៃនេះ
Audi ជារថយន្តដែលគាត់ទទួលបាន ខណៈពេលនៅជាមួយ Real Madrid ។ យ៉ាងណាមិញ គាត់ហាក់ដូចជាមិនចាប់អារម្មណ៍សោះឡើយ។ គាត់អាចមានឡានណាមួយ ដែលគាត់ចង់បាន ហើយបង្ហាញខ្លួនឯង ជាមួយនឹងរថយន្តទំនើបពណ៌ស្វាយដែលខ្លួនស្រលាញ់។
ទីលំនៅបច្ចុប្បន្ន
បច្ចុប្បន្ននេះ Ronaldo de Lima កំពុងរស់នៅប្រទេសអេស្ប៉ាញ ហើយគាត់រីករាយនឹងពេលវេលាស្ងប់ស្ងាត់ ជាមួយសត្វឆ្កែចិញ្ចឹមនៅក្នុងផ្ទះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រមូលផ្ដុំរថយន្តសេរ៊ីទំនើបៗ របស់កីឡាករបាល់ទាត់ Cristiano Ronaldo
ចុចអាន៖ស្អាតៗពីកីឡាការិនីបាល់ទះ កូរ៉េខាងត្បូង Lee Da-yeong ដែលហ្វេនបុរសៗលាន់មាត់សរសើរគ្រប់គ្នា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ