កីឡា
សហព័ន្ធបាល់ទាត់ ចែកជា៤ចំណែកពីចំណូលលក់សំបុត្រការប្រកួតអន្តរជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចបែងចែងផលលាភអំពីការលក់សំបុត្រចូលទស្សនាការប្រកួតអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជាជា៤ចំណែក បន្ទាប់ពីសល់ពីការទូទាត់លើការចំណាយសម្រាប់ការរៀបចំប្រកួត និងបង់ពន្ធរួចរាល់។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទម្លាយឲ្យដឹងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ថា ៖«ចំណូលបានពីការលក់សំបុត្រ បន្ទាប់ពីដកពីការចំណាយលើប្រតិបត្តិការ សល់ប៉ុន្មានយកទៅចែកជា៤ចំណែក។ ខ្ញុំសូមបញ្ជាក់កកន្លងនេះបន្តិច ការប្រកួតជាលក្ខណៈអន្តរជាតិ ទាំងការប្រកួតពានរង្វាន់ផ្លូវការ និងការប្រកួតមិត្តភាព សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្នែកបច្ចេកទេស ក៏ដូចជាគណៈកម្មការប្រតិបត្តិ បានសម្រេចផលលាភអំពីចំណូលទទួលបានពីការលក់សំបុត្រ។ គោលដៅរបស់យើងគឺចង់ចែកផលលាភដល់កីឡាករ ដល់ក្លិប ពីព្រោះអ្នកទាំងអស់គ្នាជាអ្នករួមគ្នាចំណាយកម្លាំងពលកម្ម ដូច្នេះយើងត្រូវតែទទួលបានផលទាំងអស់គ្នាទើបហៅថា សមធម៌»។

តាមការបញ្ជាក់ពីលោក សៅ សុខា ក្រោយចំណាយលើការរៀបចំប្រកួត និងបង់ពន្ធរួចរាល់ សល់ប្រាក់ប៉ុន្មានគឺបែងចែកជា៤ផ្នែក៖
- ចំនួន ២៥% សម្រាប់សហព័ន្ធកីឡាបាល់ទាត់កកម្ពុជា។
- ចំនួន ២៥% បានទៅក្លិបដែលមានកីឡាករលេងឲ្យជម្រើសជាតិ ដោយផ្អែកលើចំនួនកីឡាករដែលបានជាប់ជម្រើសជាតិ។ ក្លិបដែលមានកីឡាករជាប់ជម្រើសជាតិច្រើន ទទួលបានច្រើន ហើយកីឡាករជាប់ជម្រើសជាតិតិចគឺគិតភាគទៅតាមចំនួនកីឡាករដែរ។
- ចំនួន ២៥% បានទៅក្រុមជម្រើសជាតិគឺកីឡាករ និងក្រុមការងារគ្រូបង្វឹក។
- ចំនួន ២៥% សម្រាប់មូលនិធិសុខភាលភាពកីឡាករ។ មូលនិធិនេះគឺទុកសម្រាប់ព្យាបាលកីឡាករដែលមានបញ្ហាសុខភាព របួស។

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


