កីឡា
ការប្រកួតបាល់ទាត់សប្បុរសធម៌ល្ងាចនេះទទួលបានប្រាក់៦១០លានរៀលហើយ
ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីមូលនីធិគុនខ្មែរ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅស្តាតចាស់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៦១០លានរៀលហើយ ដោយមិនទាន់គិតថវិការបស់សប្បុរសធម៌មួយចំនួនទៀត។

តាមការប្រកាសជាផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាដើម្បីគុនខ្មែរមានដូចខាងក្រោម៖
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០០លានរៀល
- សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំនួន ២០លានរៀល
- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន ៥០លានរៀល
- អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចំនួន ២០០លានរៀល
- លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ចំនួន ២០០លានរៀល
- លោកជំទាវ ជួប មាន អគ្គនាយិកា ក្រុមហ៊ុន ថោនគ្រុប ចំនួន៤០លានរៀល

ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីគុនខ្មែរមានការប្រកួត២គូគឺ ក្រុមអ្នកអត្ថាធិប្បាយគុនខ្មែរ ប្រកួតជាមួយ ក្រុមបាល់ទាត់តារាកម្ពុជា (B) និងក្រុមកីឡាករគុនខ្មែរ ប្រកួតជាមួយ ក្រុមបាល់ទាត់តារាកម្ពុជា (A) ចាប់ពីវេលាម៉ោង៣រសៀលទៅ នៅថ្ងៃទី២៩ ខែតុលា នេះនៅស្តាតចាស់៕






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


