នយោបាយ
សម្តេចតេជោ សម្រេចផ្តល់ម៉ាសជាង៣លាន និងបរិក្ខារវេជ្ជសាស្រ្តជាច្រើនទៀតដល់មីយ៉ាន់ម៉ា
នៅថ្ងៃទី០៧ ខែមករា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាជំនួយម៉ាសចំនួន៣លាន២សែនម៉ាស និងបរិក្ខារវេជ្ជសាស្រ្តជាច្រើនសម្រាប់ទៀតដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជំនួយម៉ាស និងបរិក្ខារវេជ្ជសាស្រ្តទាំងនេះ រួមមាន ម៉ាស ចំនួន៣លាន ម៉ាស់ N95 ចំនួន២សែន វែនតាការពារ ចំនួន១សែន សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់ ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង។

សូមបញ្ជាក់ថា សម្រាប់ប្រទេសមីយ៉ាន់ម៉ា នេះ គឺជាលើកទី៣ហើយដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយជាម៉ាស និងបរិក្ខារវេជ្ជសាស្រ្តបែបនេះ។ កន្លងមក កម្ពុជា ក៏បានផ្តល់ជំនួយបែបនេះដល់ប្រទេសឡាវ ទីម័រខាងកើត និងប្រទេសវៀតណាមផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


