ព័ត៌មានជាតិ
បន្ទប់សណ្ឋាគារ ខេត្តសៀមរាប ថ្លៃជាង នៅភ្នំពេញ, តម្លៃលើស ៥ ពាន់ដុល្លារ ក្នុង១យប់
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នូវឈ្មោះសណ្ឋាគារនៅខេត្តសៀមរាបដែលជាលំដាប់សណ្ឋាគារមានតម្លៃខ្ពស់ ដែលក្នុងចំណោមសណ្ឋាគារលំដាប់ផ្កាយ ៥ ទាំងនោះ មានបន្ទប់ជួលស្នាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុង ១ យប់ តម្លៃ គឺចន្លោះពី ២២០ ដុល្លារ ដល់ ៥ ១៨៥ ដុល្លារ ខណៈសណ្ឋាគារនៅរាជធានីភ្នំពេញ មានថ្លៃបន្ទប់ គឺចន្លោះពី ១២០ ដុល្លារ ដល់ ៤ ៨០០ ដុល្លារ។

លោកស្រី ឆាយ ស៊ីវលីន បង្ហាញឈ្មោះសណ្ឋាគារចំនួន ៧ ដែលមានតម្លៃបន្ទប់ខ្ពស់នៅខេត្តសៀមរាប មានដូចជា៖
សណ្ឋាគារ Park Hyatt Siem Reap

សណ្ឋាគារ Raffles Grand Hotel d’Angkor

សណ្ឋាគារ Amansara

សណ្ឋាគារ Shinta Mani Angkor

សណ្ឋាគារ Anantara Angkor

សណ្ឋាគារ Sokha Siem Reap Resort & Convention

សណ្ឋាគារ Bensley Collection – Shinta Mani Wild

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះលើកឡើងថា តម្លៃខាងលើជាតម្លៃទូទៅ ដោយតារាងសណ្ឋាគារទាំងអស់អត់អាចបង្ហាញជាសាធារណៈទេ។ លោកស្រីបញ្ជាក់ថា មានសណ្ឋាគារខ្លះបានបង្ហាញតម្លៃតាមគេហទំព័ររបស់ខ្លួន ហើយសណ្ឋាគារខ្លះមានការប្រែប្រួលតម្លៃ ឬបញ្ចុះតម្លៃ តាមពេលវេលា ឬឱកាសបុណ្យទាននានា។
បើតាមសួរផ្ទាល់ និងតួលេខគេហទំព័រនៃសណ្ឋាគារ ចំនួន ៤ ក្នុងចំណោមសណ្ឋាគារខាងលើ បានបង្ហាញតម្លៃស្នាក់នៅ ដោយសណ្ឋាគារ សណ្ឋាគារ Amansara តម្លៃមួយយប់ពី ១ ៣២៥ ដុល្លារ ទៅ ២ ២៥០ ដុល្លារ, សណ្ឋាគារ Bensley Collection – Shinta Mani Wild តម្លៃពី ១ ៥៩៥ ដុល្លារ (តម្លៃពេញ ២ ៣៤៥ ដុល្លារ) ទៅ ២ ៩៤០ ដុល្លារ (តម្លៃពេញ ៤ ៣២០ ដុល្លារ)៕
“កម្ពុជាថ្មី” នឹងបង្ហាញឈ្មោះខេត្ត ដែលមានសណ្ឋាគារមានតម្លៃបន្ទប់ខ្ពស់ ជាងគេ នៅកម្ពុជា ជាបន្ត។
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ