ព័ត៌មានជាតិ
បណ្ឌិតសភាយោធា West Point បញ្ជាក់រឿង សញ្ញាបត្រយោគយល់កូនមន្ត្រីបរទេស
មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃសាលាបណ្ឌិតសភាយោធា West Point បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នេះថា សញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point មានតម្លៃតែមួយ គ្មានការបែងចែក ឬភាពខុសគ្នារវាងសិស្សក្នុងស្រុក សិស្សមកពីបរទេស ឬសិស្សជាកូនរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីបរទេសនោះទេ។

លោក Francis J DeMaro Jr. មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point បានបញ្ជាក់តាម Email ថា៖ “មនុស្សគ្រប់រូបដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រមួយ។ បន្ថែមពីនេះគឺ មិនមានភាពខុសគ្នា ឬតម្រូវការផ្សេងគ្នាឡើយ សម្រាប់កម្មាភិបាលអន្តរជាតិ។
ខ្ញុំសង្ឃឹមថា នេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសនេះ”។


គួររំលឹកថា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់សម្ភាសន៍ដល់សារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរ ដោយបានលើកឡើងថា សញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេស គឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។

លោកបានលើកឡើងថា៖ “សញ្ញាបត្រយោគយល់ហ្នឹងគឺថា បើឪពុកធ្វើជាមន្ត្រីជាន់ខ្ពស់រហូតដល់នាយករដ្ឋមន្ត្រី ហើយកូនទៅរៀននៅសាលាបរទេស, សាលានោះ យោគយល់ ឲ្យជាប់សញ្ញាបត្រ ប៉ុន្តែគេអត់ឲ្យធ្វើការនៅប្រទេសគេទេ ពីព្រោះសញ្ញាបត្រដែលគេផ្តល់ឲ្យកូនមន្ត្រីធំមកពីប្រទេសនានា, ដែលគេចង់មានទំនាក់ទំនងទូតល្អ គឺសញ្ញាបត្រហ្នឹងមិនមានតម្លៃស្មើនឹងសញ្ញាបត្រដែលគេឲ្យជនជាតិគេដែលមានកម្រិតពេញលេញទេ”។

លោក ហ៊ុន ម៉ាណែត មានឋានន្តរសក្តិជាឧត្តមសេនីយ៍ឯក ក្នុងជួរកងទ័ព បានថ្លែងការពារគុណភាពសញ្ញាបត្ររបស់លោក ដោយលោកបានស្នើឱ្យលោក សម រង្ស៊ី មានសេចក្តីក្លាហានចេញមុខមកបញ្ជាក់ការពិតចំពោះការមើលស្រាលកម្រិតនៃគុណភាពសញ្ញាបត្ររបស់លោក។ លោកថែមទាំងបបួលលោក សម រង្ស៊ី ឱ្យមកភ្នាល់រឿងគុណភាពសញ្ញាបត្រទាំងនោះ។ លោក ហ៊ុន ម៉ាណែត លើកឡើងថា បើលោកចាញ់ លោកសុខចិត្តបោះបង់បេក្ខភាពជានាយករដ្ឋមន្ត្រីតែបើលោក សម រង្ស៊ី ចាញ់វិញនោះលោក សម រង្ស៊ី ត្រូវលាឈប់ពីឆាកនយោបាយ។

គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកជាជនជាតិខ្មែរដំបូងគេដែលបញ្ចប់ការសិក្សានៅបណ្ឌិតយោធា West Point របស់អាមេរិក ហើយលោកក៏បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យញូវយ៉ក (New York University) សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងនៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស សញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


