កីឡា
បារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២៦ បន្ទាប់ពីបានយកឈ្នះ បារាំង ដោយលទ្ធផល ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦។

ការប្រកួតនេះ អេស្ប៉ាញ ពិតជាបង្ហាញគុណភាពល្អខ្លាំងមែនទែនទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធដែលធ្វើឲ្យ បារាំង ពិបាកក្នុងការចូលទៅប្រអប់គ្រោះថ្នាក់របស់ពួកគេខ្លាំងណាស់។ ក្រៅពីការគ្រប់គ្រងបាល់បានល្អ អេស្ប៉ាញ បានបង្កើតគ្រោះថ្នាក់ជាច្រើនលើករហូតអាចរកបានគ្រាប់បាល់ដល់ទៅ២គ្រាប់។

នៅនាទីទី២២ ខ្សែការពារបារាំង បានទាត់ចំដងខ្លួនកីឡាករ Lamine Yamale នៅតំបន់គ្រោះថ្នាក់ដែលអាជ្ញាកណ្តាលផ្តល់ពិន័យ ១១ ម៉ែត្រដល់ អេស្ប៉ាញ ហើយកឡាករ Mikel Oyarzabal ស៊ុតចូលបានសម្រេចដើម្បីនាំមុខ ១-០។ នៅវគ្គទី២ កីឡាករ Pedro Perro ស៊ុតចូលបាន ១ គ្រាប់ដែលធ្វើឲ្យបារាំង នាំមុខ ២-០ នៅនាទី ៥៨។

គ្រាប់បាល់ ២-០ រក្សារហូតដល់ចប់ការប្រកួត បើទោះជា បារាំង ខំព្យាយាមសម្រុកយ៉ាងណាក៏នៅតែមិនអាចបំបែកផ្ទាំងការពារ និងសំណាញ់ទីរបស់ អេស្ប៉ាញ បានឡើយ។ ដូច្នេះ អេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលត្រូវជួប អាហ្សង់ទីន ឬ អង់គ្លេស។ ចំណែក បារាំង ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣៕










អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


