ជីវិតកម្សាន្ដ
រំភើបជំនួស !តា ចេក ទទួលបានថវិកា២ពាន់ដុល្លារនិងសម្ភារ:មួយចំនួនពីអ្នកស្រី ទ្រី ដាណា
ភ្នំពេញ ៖ ទីបំផុតតារាកំប្លែងជើងចាស់លោកតា ចេក បានមកជួបអ្នកស្រី ទ្រី ដាណា ដូចដែលការសន្យាហើយនារសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២២នេះ បន្ទាប់ពីតារាកំប្លែងរូបនេះបានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកង់បីកាលពីថ្មីៗនេះ។

នៅក្នុងពេលមកជួបថៅកែហាងពេជ្រគឺអ្នកស្រី ទ្រី ដា ណា នេះគេឃើញតារាកំប្លែងលោកតា ចេកហាក់នៅមានសកម្មភាពឈឺជើងនៅឡើយ។ ប៉ុន្តែអ្វីដែលត្រូវរំភើបនោះគឺលោកតា ចេកទទួលបានថវិកាឧបត្ថម្ភចំនួន២ពាន់ដុល្លារនិងសម្ភារ:មួយចំនួនទៀតពីអ្នកស្រី ទ្រី ដាណា ផងដែរ។

បើយោងតាមការបង្ហោះពីអ្នកស្រី ទ្រី ដាណា បានលើកឡើងថាបានជួបលោកតា ចេក ហើយ អាណិតគាត់ហើយក៏គួរឲ្យគោរពខ្លាំង។ ជូនគាត់២០០០ដុល្លារនិងអំណោយស្បៀងអាហារមួយចំនួន។ គាត់ថាមិនសុំជំនួយអ្នកណាទេខ្លាចប៉ះពាល់កិត្តិយសសិល្បករចាស់ៗតែបើគេជូន គឺជាបុណ្យ។

លោកតា ចេក បន្តទៀតថា គាត់ចង់ទិញរ៉ឺម៉កស្រាលៗតម្លៃជាង៣០០ដុល្លារដើម្បីដឹកបន្លែផ្លែឈើទៅ លក់ព្រោះអាមុនធ្ងន់ពេកទើបក្រឡាប់។អញ្ចឹងជូនគាត់២ពាន់ដុល្លារគ្រាន់ទុកមើលខ្លួនផងព្រោះមើលទៅគាត់មិនទាន់ជាស្រួលបួលនៅឈឺជើងទៀត ដើរចេញទៅនៅមិនទាន់ត្រង់ផង។

សូមបញ្ជាក់ដែរថា មហាជននិងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់មានព័ត៌មានថាតារាកំប្លែងជើងចាស់ស្ថិតក្នុងក្រុមនាយ កុយ គឺលោកតា ចេក បានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកង់បីទាំងព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២២នេះ ខណៈកំពុងធ្វើដំណើរដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យបណ្តាលឲ្យរងរបួសនិងខូចខាតបន្លែផ្លែឈើព្រមទាំងរ៉ឺម៉កផងដែរ៕
ដោយ ៖ ចាន់រ៉ា










-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា