ព័ត៌មានជាតិ
អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ប្រុងប្រយ័ត្នផង រថយន្តធុនធំបង្កគ្រោះថ្នាក់ញឹកញាប់ណាស់
សួនច្បារលម្អកណ្ដាលទ្រូងផ្លូវជាតិលេខ៣ ដែលទើបតែដាំដើម្បីរំលេចសោភ័ណភាព ឲ្យមានកាទាក់ទាញដល់អ្នកធ្វើដំណើរនោះ ត្រូវបានរថយន្ដសណ្ដោងទូកុងតឺន័រ បើកបុកផ្លោះពីម្ខាងផ្លូវទៅចំណែកផ្លូវម្ខាងទៀត ធ្វើអោយខូចខាតជាច្រើនម៉ែត្រ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នេះ មិនបង្កឲ្យមានអ្នកធ្វើដំណើរដទៃទៀតរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ដធន់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជាធានីភ្នំពេញ។

តាមការបញ្ជាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តសណ្តោងទូកុងតឺន័រ ក្បាលពណ៌សលឿង ពាក់សពាក់ស្លាកលេខភ្នំពេញ3C 3698 ធ្វើដំណើរតាមបណ្តោយជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃឡើងខឿនសួនច្បាពុះចែកផ្លូវហោះទៅចំណែកផ្លូវម្ខាងទៀត តែសំណាងល្អមិនមានម៉ូតូឬរថយន្ត ផ្សេងទៀតធ្វើដំណើរមកបញ្ច្រាសគ្នា។

ក្រោយបង្កហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការទំនាក់ទាក់ទំនងកម្លាំងជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធានរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់។
គួរបញ្ជាក់ថា រថយន្ដសណ្ដោងធន់ធំជាច្រើនគ្រឿងតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ និងផ្លូវជាច្រើនទៀតក្នុងរាជធានីភ្នំពេញ ដែលករណីខ្លះបង្កឲ្យមានអ្នករងរបួសនិងបណ្ដាលឲ្យមានអ្នកបាត់បង់ទៀតផង៕
អត្ថបទដោយ ៖ សុខុម

-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


