ព័ត៌មានជាតិ
គុណសម្បត្តិអ្វីខ្លះ ដែលធ្វើឲ្យសម្ដេចតេជោ សែន ត្រូវបានពានរង្វាន់សន្តិភាព ស៊ុនហាក់ ?
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាសហប្រធាន “កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ” នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២២០២២ខាងមុខ នៅប្រទេសកូរ៉េ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខអារដ្ឋាភិបាលនៃបណ្ដាប្រទេសលើពិភពយ៉ាងច្រើន ហើយនៅទីនោះសម្តេចនឹងទទួលពានរង្វាន់សន្តិភាពសុនហាក់ (SUNHAK Peace Prize Foundation) ផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2012 នេះនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា លោក ឯក ណាត ដាកាល់ (Ek Nath Dhakal, Chair, UPF Asia Pacific and Special Envoy of the World Summit 2022) បានថ្លែងថា ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ ដែលបានផ្ដល់ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺជាការឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា, នៅតំបន់អាស៊ីអាគ្នេយ៍, អាស៊ីប៉ាស៊ីហ្វិក, ប្រធានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរជាតិជាច្រើន និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោក ដែលផ្ដោតទៅលើការចូលរួមចំណែក នៃការបង្រួបបង្រួមឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោក រួមទាំងការប្រកាសអំពីសហភាពនៃអាស៊ីប៉ាស៊ីហ្វិក ហើយនេះ គឺជាការចូលរួមចំណែកចេញពីប្រទេសកម្ពុជា ទៅក្នុងតំបន់ ក៏ដូចជាទៅកាន់ពិភពលោក ដែលសម្តេចតេជោ ត្រូវតែទទួលបាននូវរង្វាន់ស្ថាបនិកសន្តិភាពនេះ។

ទាក់ទងទៅនឹងសំណួរដែលបានលើកឡើងថា ហេតុអ្វីបានជានៅក្នុងអាស៊ាន មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់នេះ ? លោក Ek Nath Dhakal ថ្លែងថា តួនាទីនៃអាស៊ីប៉ាស៊ីហ្វិកមានសារៈសំខាន់ណាស់។ លោកថា ឆ្នាំ២០២០ ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះ បានផ្ដល់ជូនទៅលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយនៅឆ្នាំ២០២២នេះ ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ បានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដោយសារតែកម្ពុជាបានដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងការចូលរួមចំណែកសម្រាប់សន្តិភាពពិភពលោក និងនាំមកនូវការចូលរួមចំណែក ដើម្បីស្វែងរកសន្តិភាព ដែលលោកបានប្រកាសយ៉ាងក្លាហាន ក្នុងការស្វែងរកសន្តិភាព ជាពិសេសគោលការណ៍សន្តិភាពសំរាប់ពិភពលោកទាំងមូល។

សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ ត្រូវបានប្រគល់ជូនឥស្សរជនឆ្នើមចំនួន២ រូប និងស្ថាប័នចំនួនមួយ ទី១. គឺលោកស្រី Sarah Catherine Gilbert ដែលជាអ្នកបង្កើតវ៉ាក់សាំង Oxford –AstraZeneca ទី២. សម្ព័ន្ធវ៉ាក់សាំង Gavi ទី៣. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមឯកសារដែលផ្ដល់ដោយ SUNHAK Peace Prize បានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសន្តិភាពអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាព រួមទាំងកម្មវិធីដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF) ហើយជាពិសេសបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍។ ជាពិសេសសម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធាននៃ “កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ” ស្របតាមគម្រោងសន្តិភាពកូរ៉េតែមួយ ដែលជាដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ