ជីវិតកម្សាន្ដ
ទោះមានផ្ទៃពោះ តែ Rihanna បង្ហាញខ្លួនទាំងមិនពាក់អាវក្នុង អ្នកគាំទ្រមើលមិនដាក់ភ្នែក
រឿងរ៉ាវបានផ្ទុះកក្រើកក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុន នៅពេលតារាចម្រៀង Rihanna ទម្លាយព័ត៌មានអំពីការមានផ្ទៃពោះ អំឡុងការថតរូបនៅទីក្រុងញូវយ៉ក។

ម្ចាស់បទ Umbrella រូបនេះ កំពុងរំពឹងថានឹងមានកូនដំបូងជាមួយមិត្តប្រុស A$AP Rocky។
តារាស្រីវ័យ៣៣ឆ្នាំ បានបង្ហាញផ្ទៃពោះរបស់នាង ដោយពាក់អាវចងខ្សែចំហខាងមុខ មិនមានពាក់អាវក្នុង បង្ហាញស្នាមសាក់ក្រោមដើមទ្រូង និងស្លៀកខោពណ៌ខ្មៅ រឹបរាង ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Beverly Hills ចាប់តាំងពីការប្រកាសដំណឹងដ៏រីករាយ។

តារាចម្រៀងកើតនៅកោះ បារបាដូស រូបនេះ ក៏បានបង្ហាញមុខដ៏ភ្លឺថ្លារបស់នាងជាមួយនឹងវ៉ែនតាខ្មៅ ដែលធ្វើឲ្យរូបរាងរបស់នាងកាន់តែឡូយឆាយ ជាមួយនឹងខ្សែកមាស ថែមទាំងពាក់ស្បែកជើងកែវ ដ៏ស្រស់ស្អាតផងដែរ។
មានព័ត៌មានលេចឮកាលពីចុងសប្តាហ៍ថា Rihanna គ្រោងនឹងរៀបការជាមួយមិត្តប្រុស A$AP អាយុ ៣៣ ឆ្នាំនៅកោះ បារបាដូស ជាស្រុកកំណើតរបស់នាង បន្ទាប់ពីការចាប់កំណើតកូនរបស់ពួកគេ៕
ចង់ដឹងថា ពេលមានផ្ទៃពោះសម្រស់របស់ Rihanna ស្រស់ស្អាតបែបម៉េចវិញ តោះទៅទស្សនារូបភាពទាំងអស់គ្នា៖











ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ម្តាយតារាស្រីម្នាក់ វ័យជាង ៥០ ឆ្នាំ ដឹកដៃកូនកម្លោះជាង ៣០ ឆ្នាំ ចូលរោងការ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ