ជីវិតកម្សាន្ដ
Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025
ជារៀងរាល់ឆ្នាំនៅក្នុងកម្មវិធី Met Gala តែងតែបង្ហាញវត្តមានតារាបង្ហាញម៉ូដល្បីៗដើរបង្អួតរាងរៅ និងសំលៀកបំពាក់បែបច្នៃប្រឌិតរៀងៗខ្លួនលើកម្រាព្រំក្រហម ដើម្បីទាក់ទាញភ្នែកពីសំណាក់អ្នកទស្សនា និងក្រុមអ្នកកាសែត។ ជាក់ស្ដែង គូស្វាមីភរិយា Rihanna និងតារារ៉ុក A$AP Rocky ក៏មិនខុសពីឆ្នាំមុនដែរ អ្នកទាំងពីរបានក្លាយជាគូស្នេហ៍បង្ហាញម៉ូដ ដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំបំផុត កាលពីរាត្រីថ្ងៃទី ៥ ខែឧសភា។

អ្នកនាង Rihanna ដែលត្រូវបានគេស្គាល់ថា ជា «Queen of the Met Gala» មិនដែលធ្វើឲ្យអ្នកទស្សនាម៉ូដខកចិត្តឡើយ។ រាល់ពេលដែលនាងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍នេះ តារាចម្រៀងតែងតែទទួលបានការកោតសរសើរថា ក្លាហាន ហ៊ានបំបែកឧបសគ្គទាំងអស់ និងកំណត់ឡើងវិញនូវភាពច្នៃប្រឌិតជារបស់ខ្លួន ដែលមិនចម្លងគេ។
ជាក់ស្ដែង សូម្បីតែលោក A$AP Rocky ក៏ជាតារារ៉េបពូកែច្នៃប្រឌិតដ៏ពិសេសនៅក្នុងឧស្សាហកម្មម៉ូដបុរសផងដែរ។ ជាមួយនឹងស្ទីលផ្ទាល់ខ្លួនដ៏ពិសេស លាយឡំជាមួយម៉ូដបែបសម័យ និងសម្លៀកបំពាក់តាមដងផ្លូវបូកបញ្ចូលគ្នា តារារ៉េបដ៏ប៉ិនប្រសប់ម្នាក់នេះ តែងតែនាំយកនូវសម្លៀកបំពាក់ដែលគួរឲ្យចាប់អារម្មណ៍ មិនខ្លាចក្នុងការពិសោធន៍ជាមួយនិន្នាការថ្មីៗឡើយ។
សរុបមក ទាំងនាង Rihanna និង លោក A$AP Rocky មិនត្រឹមតែជាបុគ្គលលេចធ្លោក្នុងវិស័យរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគូស្នេហ៍ដែលមានឥទ្ធិពលខ្លាំងលើយុវវ័យ និងសហគមន៍អ្នកគាំទ្រ។ ការរួមបញ្ចូលគ្នារវាងតារាចម្រៀងដ៏ល្បី និងតារាចម្រៀងរ៉េបដ៏ពិសេសម្នាក់នេះ តែងតែបង្កើតភាពប្លែកពីគេ ដែលធ្វើឲ្យទស្សនិកជនជញ្ចក់មាត់កោតសរសើរមិនដាច់ឡើយ។

យ៉ាងណា ការបង្ហាញខ្លួនរបស់ Rihanna និង A$AP Rocky ក្នុងកម្មវិធី Met Gala ឆ្នាំ២០២៥ មិនមែនគ្រាន់តែជាសំលៀកបំពាក់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ។ វាក៏ជាការបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួន ការរួមបញ្ចូលគ្នានៃតន្ត្រី និងម៉ូដ ហើយលើសពីនេះទៀត និមិត្តសញ្ញានៃភាពជឿជាក់ ភាពពិសេស និងមិនខ្លាចក្នុងការបំបែកដែនកំណត់ទាំងអស់នៃម៉ូដក្នុងសម័យ
ជាមួយនឹងប្រវត្តិដ៏រុងរឿងលើកម្រាលព្រំក្រហម និងការទាក់ទាញដែលមិនអាចប្រកែកបានគូស្នេហ៍តារាចម្រៀងនិងរ៉េបបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅ Met Gala 2025។ ការរចនាម៉ូដរបស់ពួកគេ មិនត្រឹមតែត្រូវបានទន្ទឹងរង់ចាំដោយក្រុមអ្នកលស្រលាញ់វិស័យអ្នកដើរតាមម៉ូដប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដែលពិភពលោកទាំងមូលទន្ទឹងរង់ចាំផងដែរ ដោយរង់ចាំការសម្តែងដ៏ប្រណីត និងគួរឲ្យភ្ញាក់ផ្អើលពីគូស្វាមីភរិយា៕
ខាងក្រោមនេះ គឺជាឈុតត្រួសៗដែល Rihanna និង A$AP Rocky ធ្លាប់បានបង្ហាញនៅក្នុងកម្មវិធី Met Gala ៖





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការប្រគំតន្ត្រី Lady Gaga នៅប្រេស៊ីល ទាក់ទាញអ្នកគាំទ្រ ២.១ លាននាក់ លើសតារាចម្រៀងល្បីៗផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


